Wednesday, May 14, 2025
Header Banner

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ឃាត់រថយន្តសាំយ៉ុងដឹកឈើល្មើសច្បាប់១គ្រឿងប្រគល់ឲ្យមេព្រៃថែរក្សាបន្ត


សៀមរាប៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងប្រគល់ឲ្យមេព្រៃថែរក្សាបន្ត។ហេតុការណ៍បង្ក្រាបនេះ ធ្វើឡើងនៅរសៀលម៉ោង ២ ថ្ងៃទី០២ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយទទួលបានបទបញ្ជារពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងលោក វរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យលោកដាក់កម្លាំងស្រាវជ្រាវករណីបទល្មើសព្រៃឈើក្នុងខេត្ត ទើបនៅថ្ងៃនេះខាងលោកឃាត់រថយន្តដឹកឈើល្មើសច្បាប់បានមួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២AC១១០៧ ដឹកឈើប្រភេទលេខ២ ដោយបានដឹកជញ្ជូនពី ខេត្តព្រះវិហារមក។លោកបន្តថា បន្ទាប់ពីឃាត់រថយន្តនោះបាន ខាងលោកក៏បានអូសយកមកប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើជាអ្នកថែរក្សាបន្ត។លោកបន្ថែមថា ឈើទាំងនោះអាចមានចំនួនប្រមាណជាជិត៣ម៉ែត្រគូប។
នៅរសៀលថ្ងៃដដែលនេះជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប នៅមិនទាន់បញ្ជាក់ថា ឈើទាំងនោះមានចំនួនប៉ុន្មាននៅឡើយទេ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម