Wednesday, May 14, 2025
Header Banner

ពិតជាលឿនមែនសូមសរសើរសមត្ថកិច្ច…ចាប់ជនសង្ស័យម្នាក់ដែលផ្លោះរបងចូលវាយប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះពលរដ្ឋ បានហើយ!

សៀមរាប៖កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីផ្លោះរបងចូលទៅវាយប្លន់ក្នុងផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ ។ហេតុការណ៍ជនសង្ស័យធ្វើសកម្មភាពនៅវេលាម៉ោង១៥និង២០នាទីថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២១នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប  និងស្រាវជ្រាវឃាត់ខ្លួនបាននៅម៉ោង២១និង០០នាទីថ្ងៃដដែល ស្ថិតនៅផ្ទះជនសង្ស័យក្នុងភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប។

  សមត្ថកិច្ចបានឲ្យដឹងថា ដោយទទួលបានបណ្តឹងរបស់ជនរងគ្រោះឈ្មោះអុក ស្រីដែន ភេទស្រីអាយុ២១ឆ្នាំ រស់នៅភូមិឃុំខាងលើ និង ដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងបញ្ជារផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ជំនួយការដឹកនាំការងារព្រហ្មទណ្ឌកំរិតធ្ងន់ ដែលដឹកនាំការបង្ក្រាបដោយលោកវរសេនីយ៍ទោសុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងក្រោមឳវាទ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាន តាមចាប់ជនសង្ស័យរហូតបានជាក់ស្តែងនៅក្នុងផ្ទះតែម្តង។មន្ត្រីដដែលបន្តថា ជនសង្ស័យមានឈ្មោះនឿន សម្បត្តិ អាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដ បានផ្លោះរបងចូលក្នុងផ្ទះជនរងគ្រោះនិងវាយប្លន់យកទ្រព្យសម្បត្តិមួយចំនួនរួចគេចខ្លួនបាត់។បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កំពុងសួរនាំដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

ពលរដ្ឋមានការកោតសរសើរ​ដល់កងកម្លាំងនគរបាលក្រុងសៀមរាប នគរបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នាស្រាវជ្រាវករណីនេះដោយទទួលបានលទ្ធផលដ៏ល្អប្រសើរ និងបានធ្វើមានភាពកក់ក្តៅសម្រាប់ពលរដ្ឋផងដែរ៕ដោយ៖រាសី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម