(សៀមរាប)៖លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្រី ព្រមទាំងក្រុមគ្រួសារបាន ចូលរួមបរិច្ចាគចំនួន៤០ម៉ឺនរៀលនៃប្រាក់បៀវត្ស ក្នុងមួយខែ រយៈពេល ៥ខែ ដោយគិតពីខែមេសា ដល់ខែសីហា ឆ្នាំ២០២១ ជូនដល់ក្រសួងសុខាភិបាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕ដោយ៖សៀមរាប ថែមស៍