Thursday, September 18, 2025
Header Banner

គ្រួសារទីទ័លក្រនៅស្រុកប្រាសាទបាគង ទទួលផ្ទះមនុស្សធម៌ទី៧៦ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

(សៀមរាប)៖បើតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់ផ្ទះមនុស្សធម៌ទី៧៦ ដែលជាអំណោយរបស់ឯកឧត្តម ឃឹម ប៉ូសាយ និងលោកជំទាវ ម៉ម វាសនា ជូនដល់លោកតាលោកតាយាយទីទ័លក្រ មួយគ្រួសារ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាខេត្ត ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។ លោកជំទាវ ក៏បានណែនាំដល់ លោកតាលោកយាយ ប្រុងប្រយ័ត្នសុខភាពនារដូវក្តៅ និងប្រញាប់ទៅមណ្ឌលសុខភាពភ្លាម នៅពេលមានអាការៈមិនស្រួល។ ជាមួយនោះ យើងគ្រប់គ្នាមិនត្រូវភ្លេចពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ឡើយ ដោយត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ ដោយលាងដៃជាមួយទឹកសាប៊ូ អាល់កុល ឬ ជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។គួរជម្រាបថា ផ្ទះមនុស្សធម៌ទី៧៦នេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសី ភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០.៤មែត្រ ជូនគ្រួសារលោកតា ក្រូច រឿន អាយុ ៧១ឆ្នាំ មានប្រពន្ធឈ្មោះ ឆន យ៉ាន អាយុ ៦៣ឆ្នាំ និងពុំមានកូនថែរក្សាឡើយ៕ដោយ៖ថាវរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម