សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរមួយដែលបង្កឡើងរវាងរថយន្តយីឌុបដឹកជ្រូកបុកនិងម៉ូតូមួយគ្រឿងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង។ហេតុការណ៍នេះកើតឡើងវេលាម៉ោង១៨និង៣០នាទីថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២១នៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប លើផ្លូវជាតិលេខ៦៧។
សមត្ថកិច្ចស្រុកវ៉ារិន បានឲ្យដឹងថា អ្នកបើកម៉ូតូឈ្មោះ លាំ លឿង ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិអូរស្រម៉ ឃុំត្រពាំងតៅ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ម៉ូតូម៉ាក HONDA C125 សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឧត្តមានជ័យ-1E2900 បណ្តាលឲ្យស្លាប់អ្នកបើកបរបើកបរក្នុងទិសដៅពីត្បូងទៅជើង។អ្នកបើករថយន្តម៉ាកHYUNDAI ពាក់ផ្លាកលេខត្បូងឃ្មុំ 3A2088ឈ្មោះ សុខ សុគួន ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (គ្មានរបួស) បើកបរក្នុងទិសដៅពីជើងទៅត្បូង អ្នករួមដំណើរក្នុងរថយន្ត២នាក់៖ ១.ឈ្មោះ ខេ រស្មី ភេទប្រុស អាយុ២៨ឆ្នាំ នៅភមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវជាព្រូរថយន្ត(រថយន្ត)គ្នានរបួស។២.ឈ្មោះ ញែមវណ្ណា ភេទប្រុស អាយុ៤០ នៅភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ត្បូងឃ្មុំ ត្រូវជាព្រូរថយន្ត(គ្មានរបួស) ពេលបុករួចអ្នកបើកបរបានគេចខ្លួនបាត់។បណ្តាលអោយខូចខាតម៉ូតូ១គ្រឿង(ធ្ងន់)នឹងរថយន្ត១គ្រឿង(ស្រាល)។សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលមកពីម៉ូតូបើកបរក្នុងល្បឿនលឿនហើយទៅបុកនឹងរថយន្តចំកាងមុខផ្នែកខាងឆ្វេង។ចំពោះវត្ថុតាងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរៀបចំនីតិវិធី៕ដោយ៖ថាវី