សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីទុស្សេខ្សែភ្លើងបណ្តាលឲ្យឆាបឆេះផ្ទះពលរដ្ឋអស់ចំនួន៣ខ្នង និងខូចខាតទ្រព្យសម្បត្តិ ទាំងស្រុង ហើយករណីនេះត្រូវបានក្រុមអ្នកភូមិនិងសមត្ថកិច្ចនាំគ្នាជួយពន្លត់ជាស្ថាពរទៅវិញ។ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២១ ស្ថិតក្នុងភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះទី១ ធ្វើពីដែកប្រក់ស័ង្កសីទំហំ៤គុណ១៨ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ ស្រី គួយ ភេទប្រុស អាយុ៥០ឆ្នាំ។ការបាត់បង់រួមមាន៖ផ្ទះទាំងមូល,ខ្សែកផ្លាកទីន០១ខ្សែ,ខ្សែដៃផ្លាកទីន០១ខ្សែ,ចិញ្ចៀនផ្លាកទីន០១វង់,លុយខ្មែរប្រហែល០២លាន រៀល,សៀវភៅស្នាក់នៅ(ក២)ចំនួន០១ក្បាល ។
ផ្ទះទី២ ផ្ទះធ្វើពីឈើប្រក់ស័ង្កសី ទំហំ៤គុណ៦ម៉ែត្រ មេគ្រួសារឈ្មោះ រុន រី ភេទ ប្រុស អាយុ៤០ឆ្នាំ។ការបាត់បង់រួមមាន៖ផ្ទះទាំងមូល,លុយខ្មែរប្រហែលជាង០១លាន រៀល។លុយដុល្លារ២០០។សៀវភៅស្នាក់នៅ និងសំបុត្រកំណើត។ខ្នងផ្ទះទី៣ ផ្ទះធ្វើពីឈើ ប្រក់ស័ង្កសី ទំហំ៥គុណ៥ម៉ែត្រ។មេគ្រួសារឈ្មោះ ម៉ែន គ្រួច ប្រជាការពារភូមិខ្នារ ភេទប្រុស អាយុ៣៥ឆ្នាំ។ការបាត់បង់រួមមាន៖ផ្ទះទាំងមូល,ទូរដាក់ខោអាវ និង ចានឆ្នាំងមួយចំនួន។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី០៤ខែកុម្ភៈ នេះដោយមានការចូលរួមពន្លត់ពីសំនាក់ពលរដ្ឋនិងបានប្រើប្រាស់ឡានទឹករបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន១ឡានផងដែរ៕ដោយ៖ថាវី