Tuesday, May 13, 2025
Header Banner

កងពលធំអន្តរាគមន៍លេខ២ និងយោធភូមិភាគទី៤​ បានបិទវគ្គហ្វឹកហ្វឺនជំនាញភស្តុភារ យន្តយុទ្ធថ្នាក់កងវរសេនាតូច កងអនុសេនាធំ ពេទ្យសង្រោះ និង បណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១មានកម្មវិធីបិទវគ្គហ្វឹកហ្វឺនជំនាញភស្តុភារ យន្តយុទ្ធថ្នាក់កងវរសេនាតូច កងអនុសេនាធំ ពេទ្យសង្រោះ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ របស់កងពលធំអន្តរាគមន៍លេខ២ និងយោធភូមិភាគទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងមានការអញ្ជើញចូលរួម ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន​ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង​ សុមេធ​ ​ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការចម្រុះ ឯកឧត្តម មេបញ្ជាការរង កងទ័ពជើងគោក ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង និងបណ្តាលកងឯកភាព ស្ថាប័ន ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ គ្រូឧទ្ទេសនាម សិក្ខាកាមទាំងអស់ផងដែរ។

ក្នុងឳកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញត្រួតពិនិត្យ កងកម្លាំង និងជូនបណ្ណសរសើរដល់នាយទាហានដែលមានស្នាដៃផងដែរ ៕ដោយ៖ថាវី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម