សៀមរាប៖យោងតាមរបាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២១ វេលាម៉ោង ១៨:១៥នាទីល្ងាច លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានដឹកនាំក្រុមការងារនៃសមាគមន៍នារីសង្កាត់ និងលោកមេភូមិខ្នារចុះសួរសុខទុក្ខនិងនាំអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ និងថវិកា មកប្រគល់ជូនគ្រួសារបងប្អូនប្រជាពលរដ្ឋចំនួន០៣គ្រួសារដែលទទួលរងគ្រោះដោយករណីអគ្គិភ័យឆាបឆេះផ្ទះសម្បែងអស់ចំនួន០៣ខ្នង កាលពីវេលាម៉ោង ១២:៣០នាទីថ្ងៃថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្នុងភូមិសាស្រ្តភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ។អំណោយមនុស្សធម៌ដែលនាំមកប្រគល់នាឱកាសនេះក្នុងមួយគ្រួសារទទួលបាន:អង្ករ ២០ គីឡូក្រាម ត្រីខ ០១យួរ មី ០១កេស ទឹកត្រី ០១យួរ ទឹកស៉ីអ៉ីវ ០១ យួរ អំបិល ០២ គីឡូក្រាម ស្ករស ០១ គីឡូក្រាម ខ្ទឹមស ០១ គីឡូក្រាម ប៊ីចេង ០,៥ គីឡូក្រាម ប្រេងឆា ០១ ដប និងថវិកា ១៣០០០០រៀល ។ក្នុងឱកាសនេះ លោកចៅសង្កាត់ជ្រាវ ក៏បាននាំនូវពាក្យផ្តាំសាកសួរសុខទុក្ខនិងចូលរួមសោកស្តាយ របស់លោកអភិបាលក្រុងសៀមរាប ជាមួយក្រុមគ្រួសាររងគ្រោះ នឹងអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋផ្សេងទៀត ត្រូវមានការប្រុងប្រយត្ន័ មុនចាកចេញពីផ្ទះត្រូវបិទកុងតាក់ផ្តាច់ចរន្តអគ្គីសនី ត្រួតពិនិត្យមើលភ្លើង នៅចង្ក្រានបាយ ភ្លើងធូបទៀនពេលសែនព្រេងផ្សេងៗ ត្រូវពន្លត់អោយបានត្រឹមត្រូវ បង្ការ កុំអោយរងគ្រោះ និងខូចខាតទ្រព្យសម្បត្តិ ដូចករណីនេះផងដែរ៕ដោយ៖សេរី