Sunday, April 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

បន្តភាគ៖ជម្លោះរវាងអ្នកកាសែតនិងអាវុធហត្ថខេត្តសៀមរាប ឈានដល់អំពើហិង្សានោះ ម្នាក់ហៅមកបន្ទាយនិងម្នាក់ទៀតសុំទោសជាសាធារណៈ!

សៀមរាប៖អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លើឡើងថា ករណីជម្លោះរវាងអ្នកកាសែតនិងអាវុធហត្ថខេត្តសៀមរាប ឈានដល់ប្រើអំពើហិង្សា កាលពីថ្ងៃ០៤ខែកម្ភៈឆ្នាំ២០២១នោះ​ កងរាជអាវុធហត្ថខេត្តសៀមរាប បាននាំបុគ្គលិករបស់ខ្លួនរួមនិងអាវុធយកមករក្សាទុកដើម្បីស៊ើបអង្កេត ។ចំណែកអុ្នកពាក់ព័ន្ធក្នុងករណីអំពើហិង្សានេះនឹងចាត់វិធានការតាមច្បាប់។

   អ្នកសារព័ត៌មាន សូមដកស្រង់របាយការណ៍របស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលបង្ហោះក្នុងផេកផ្លូវការដូចតទៅ៖ខ្ញុំឧត្តមសេនីយ៍ត្រី អេង  ហ៊ី  ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថ  មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានអោយបានជ្រាបថា   កាលពីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង៩និង១០នាទី នៅភោជយនីដ្ឋានមហាលាភ៩៩៩៩ ស្ថិតនៅ ក្រុងសៀមរាប ។ មានករណីបង្ករបួសស្នាម និងផ្ទុះអាវុធ ដែលបង្កឡើងរវាងអ្នកផឹកស៊ី ក្នុងនោះមានបុគ្គលិកកងរាជអាវុធហត្ថម្នាក់ ដែលជាជនរងគ្រោះរបួសក្បាល និងជាអ្នកប្រើអាវុធបង្កការភ្ញាក់ផ្អើលប៉ុន្តែមិនបង្កអោយមានការរងរបួសឬបះពាល់ដល់ជីវិតមនុស្ស សត្វ ខូចខាតសម្ភារៈនោះទេ ។

   ក្រោយកើតហេតុកងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់វិធានការឃាត់ខ្លួននាំនាយអាវុធហត្ថបង្កសម្លេងផ្ទុះ នៅក្នុងបន្ទាយ និងដកហូតអាវុធមករក្សាទុក   ព្រមទាំងបើកធ្វើការស៊ើបអង្កេត  ចំពោះករណីហិង្សាដោយចេតនា ក្នុងរឿងហេតុខាងលើទៅតាមនីតិវិធី   និងអនុវត្តវិន័យកងទ័ពចំពោះបុគ្គលិកកងរាជអាវុធហត្ថ។ ព្រមទាំងចាត់វិធានការតាមច្បាប់ចំពោះអ្នកដែលពាក់ព័ន្ធនឹងអំពើហិង្សា ការបង្កការភ័យខ្លាចទាំងអស់។ន័យដូចបានជម្រាបជូនខាងលើសូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាប។

   ទោះជាយ៉ាងនេះក្តី អ្នកសារព័ត៌មានម្នាក់គឺលោកខេង ខេមរា បានលើកឡើងនៅថ្ងៃទី០៦នេះថា ករណីជម្លោះបង្កហិង្សាខាងលើ រវាងអ្នកកាសែតនិងមន្ត្រីកងរាជអាវុធហត្ថនៅក្នុងហាង មហាលាភ ៩៩៩៩ នោះ គឺជារឿងយល់ច្រលំនឹងគ្នា ហើយខាងអ្នកសារព័ត៌មាន ក៏បានសុំទោសមន្ត្រីកងរាជអាវុធហត្ថ ព្រមទាំងថ្នាក់ដឹកនាំនៃកងរាជអាវុធហត្ថទាងអស់ថា នឹងឈប់ធ្វើទង្វើបែបនេះតទៅទៀតហើយ និងសុំការយោគយល់ជាលើកទី១ផងចុះ៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម