Sunday, April 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

រថយន្តហ៊ីយ៉ាន់ដាយ ដឹកផ្លែស្វាយបែកការប៉ែនហ្វ្រាំងថយក្រោយប៉ះបង្គោលព្រំដែនកម្ពុជា.វៀតណាម

​ (រតនគិរី)៖អ្នកដឹកធ្ងន់គួរប្រុងប្រយ័ត្នផង..នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២១ មានករណីរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកស្វាយបែកការប៉ែនហ្វ្រាំង ថយក្រោយប៉ះរបងឃឿនបង្គោលព្រំដែនលេខ៣០នៅប៉ុស្តិ៍ច្រកទ្វាអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា លទ្ធផលចុះត្រួតពិនិត្យឃើញថា រថយន្ត១គ្រឿងម៉ាក(HYUNDAI)ពាក់ស្លាកលេខ ព្រៃវែង3A-1785 បើកបរដោយឈ្មោះ អុិត ពន្លក ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិមុខកន្ទុយ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ជាម្ចាស់រថយន្តខាងលើនេះ បានដឹកស្វាយទៅលក់នៅប្រទេសវៀតណាម ពេលទៅដល់បារ៉ាស់វៀតណាម បានឈប់និងបំពេញបែបបទ រថយន្ត ស្រាប់តែចៃដន្យរថយន្តបែកកាប៉ែនហ្វ្រាំងជាន់មិនសុី ហើយរថយន្តបានថយក្រោយមកប៉ះនិងរបងឃឿនបាក់អស់ចំនួន២បង្គោល និងបែកការ៉ូឃឿនចំនួន៤សន្លឹកផងដែរ។សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុរថយន្តនិងអ្នកបើកបរខាងលើនេះត្រូវបានសមត្ថកិច្ចច្រកទ្វាធ្វើការឃាត់ខ្លួន រង់ចាំធ្វើការដោះស្រាយហើយនិងឲ្យម្ចាស់រថយន្តជួសជុលការខូចខាតទាំងនេះឡើងវិញ៕ដោយ៖ថាវរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម