Sunday, April 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សោកស្តាយណាស់…យប់ម៉ិញឆេះហាងចំនួន៣​នៅក្រុងប៉ោយប៉ែត

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ហាង​កាត់ដេរ ហាង​លក់​ខោអាវ​ស្បែកជើង ហាង​លក់​ផ្កា ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំងស្រុង ហើយករណីនេះសមត្ថកិច្ច​ចម្រុះប្រឹងប្រែង​ជួយ​ពន្លត់​២​ម៉ោង​ទើប​រលក់​ជា​ស្ថាពរ ទ្រព្យសម្បត្តិ​មាននៅ​ក្នុងផ្ទះ​ឆេះ​ខូចខាត​ទាំងស្រុង​នៅ​ម៉ោង​៩.២៤​នាទី​យប់ កាល​ពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ២០២១​ ខាងកើត​ផ្សារ​ថ្មី​ប៉ោយប៉ែត​ហៅ​ផ្សារ​អ​គ្គៈ​ស្ថិតនៅ ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

   អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន ​បាន​ឲ្យ​ដឹងថា ម្ចាស់​ហាង​ទាំង៣​ ដែល​ត្រូវ​ភ្លើង​ឆេះ​មានឈ្មោះ​ ១​ឈ្មោះ​ សុខ ចាន់ថន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ មុខរបរ​លក់​ខោអាវ​និង​ស្បែកជើង​យុវវ័យ ២​ឈ្មោះ​ នឹម គង្គា ភេទ​ប្រុស អាយុ​៣៩ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត​មុខរបរ​កាត់ដេរ​ទេព​ប្រណិត​កាត់ដេរ ៣​ឈ្មោះ ​ជុច ចន្ថា អាយុ​៤៥​ឆ្នាំ​ភេទ​ប្រុស រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត មុខរបរ​លក់​មុខ​ផ្កា​ម្លិះ​។​លោក​បន្តថា ​មុន​ពេល​កើតហេតុ​នោះ​ភ្លើង​ឆេះ​ចេញ​ពី​ផ្ទះ​ទេព​ប្រណិត​កាត់ដេរ ដោយ​ផ្ទុះ​ទុស្សេ​សែ​ភ្លើង​នៅ​ជាន់​ឡៅតឿ​ ហើយ​បន្ត​ឆេះ​ពី​ឡៅតឿ​រហូត​ក្រោយពី​ភ្លើង​កំពុង​ឆេះ​នោះ​ មាន​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន ៣ គ្រឿង​ជួយ​បាញ់​ទឹក​ពន្លត់ មាន​រថយន្ត​អធិការដ្ឋាន​ក្រុង ១​គ្រឿង​រថយន្ត​ក្រុមហ៊ុន​កា​ស៊ី​ណូ​ស្តា​រវេ​ហ្គាស់ ១​គ្រឿង រថយន្ត​ក្រុមហ៊ុន​កា​ស៊ីណូ​១​គ្រឿង ក្នុង​ការ​ពន្លត់​នោះ​ប្រើ​រយៈពេល​ប្រហែល​ជិត​ពីរ​ម៉ោង ទើប​អគ្គីភ័យ​ត្រូវ​គ្រប់គ្រង​បាន​ហើយ​ដោយមាន​កង​កម្លាំង​ទាំង​៣​ចូលរួម​ពន្លត់​មាន​នគរបាល​ពន្លត់អគ្គិភ័យ​ក្រុង​ប៉ោយប៉ែត សហការ​ជាមួយ​រថយន្ត​អគ្គិភ័យ​របស់​កាស៊ីណូ​ត្រូពិច​កា​ណា កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត សហការ ជួយ​ពន្លត់​យ៉ាង​សរ​ស្រាក់​សស្រាំ​ទើប​រលត់​។​លោក​វរសេនីយ៍ឯក ​សៅ​ សារឿន​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ការខូចខាត​ភាគច្រើន​ជា​សម្លៀកបំពាក់ ហូល​ផាមួង​កន្លែង​កាត់ដេរ៕ដោយ៖ថាវរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម