Monday, April 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សម្តេចតេជោ ហ៊ុន សែន៖ក្រុមអ្នកសារព័ត៌មាន ជាក្រុមអាទិភាព ក្នុងការទទួលបានការចាក់ វ៉ាក់សាំង មុនគេ!

ភ្នំពេញ៖សូមចូលរួមអបអរសាទរ…នៅក្នុងសន្និសីទសារព័ត៌មាននៅព្រលប់ថ្ងៃទី៧ខែកុម្ភៈនេះ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានប្រកាស អនុញ្ញាតឲ្យអ្នកសារព័ត៌មានស្ថិតនៅក្នុងចំណោមជនអាទិភាពដែលត្រូវ ទទួលបានវ៉ាក់សាំងបង្ការ ជំងឺ(COVID-19) ដោយសារតែ អ្នកសារព័ត៌មាន ត្រូវ ទៅគ្រប់ទីកន្លែងមិនដឹងទៅត្រង់ណាខ្លះដូច្នេះត្រូវតែជាមុខសញ្ញាដែលត្រូវ ទទួលបានការយកចិត្តទុកដាក់ ទទួលបាន វ៉ាក់សាំង។

 សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖« សូមឱ្យ ក្រសួងសុខាភិបាល ចាត់ទុកក្រុមអ្នកដើរយកព័ត៌មាននេះជាក្រុមដែលត្រូវបានទទួល វ៉ាក់សាំង ព្រោះ ពួកគេរុករកគ្រប់ទីកន្លែង ទាំងអស់ មិនដឹងថាទៅទីកន្លែងណាខ្លះទេអញ្ចឹង ខ្ញុំ សូមអ្នកសារព័ត៌មាន ទាំងអស់ដែលមាន អាយុ ត្រឹម ៥៩ ឆ្នាំ ចុះមក ទទួល វ៉ាក់សាំង » ។

សម្តេចតេ ជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា អ្នកសារព័ត៌មាន អាជីព ដែល ចង់ ទទួលបាន វ៉ាក់សាំង (COVID-19) ត្រូវ ចុះឈ្មោះ ហើយ ពិនិត្យមើល លក្ខខណ្ឌ របស់ វ៉ាក់សាំង Sinopharmដែលមាន ៩ចំណុច ក្នុងនោះ ក៏ត្រូវមាន អាយុចន្លោះពី១៨ដល់៥៩ ឆ្នាំជាដើម។

  សម្តេចបាន ណែនាំឲ្យ ក្រសួងសុខាភិបាល សហការ ជាមួយ ក្រសួង ព័ត៌មាន ដើម្បីរៀបចំឲ្យ អ្នកសារព័ត៌មាន បានទទួ ល វ៉ាក់សាំង។សម្តេច បន្តទៀតថា បើសិនជា អ្នកសារព័ត៌មានទាំងឡាយ ធ្វើកិច្ចការងារ នេះ ជាមួយក្រសួងសុខាភិបាល ដោយផ្ទាល់ ប្រហែលជា លឿន ជាង ជាមួយនឹង ក្រសួង ព័ត៌មាន ដែលយើងអាចចុះបញ្ជីនៅក្នុងការទទួលបាន វ៉ាក់សាំងនោះផងដែរ៕ដោយ៖សៀមរាប ថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម