សៀមរាប៖យោងតាមបណ្ដាញទំនាក់ទំនងសង្គម«ហ្វេសប៊ុក»ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី០៨នេះថា គិតត្រឹមថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមស្ថាបនាផ្លូវថ្នល់ទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប បាននឹងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យរួចរាល់តាមផែនការគម្រោងទុកនាដំណាច់ឆ្នាំ២០២១ខាងមុខនេះ ដូច្នេះរដ្ឋបាលខេត្ត សូមការអធ្យាស្រ័យ ពីបងប្អូនដែលបានធ្វើចរាចរណ៍នៅតាមដងផ្លូវក្នុងក្រុង សំខាន់ផ្លូវទាំង៣៨ខែ្ស ក្នុងនោះផ្លូវមួយចំនួន ដែលត្រូវបានបិទការធ្វើចរាចរណ៍បណ្តោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការសាងសង់ រៀបចំដាក់បណ្តាញលូទឹកភ្លៀង និង លូទឹកកខ្វល់ ទឹកស្អាត បណ្តាញអគ្គិសនី និង ខ្សែកាប ដែលគិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមស្ថាបនាផ្លូវថ្នល់ទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប បាននឹងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យរួចរាល់តាមផែនការគម្រោងទុក នាដំណាច់ឆ្នាំ២០២១ខាងមុខនេះ ។ កំណាត់ផ្លូវមួយចំនួន ដែលបានបិទចរាចរទាំងស្រុង ឬបិទដោយកំណាត់ផ្លួវ រួមមាន:១. ផ្លូវ អ៊ុ ឃុន( ផ្លូវជាប់ខាងត្បូងគណបក្សប្រជាជន ទៅផ្លូវស៊ីវុត្ថា)២. ផ្លូវមន្ទីរពេទ្យនាគទេពថ្មី៣. ផ្លូវជន្លង់ ចេញមកស្ទឹងសៀមរាប៤. ផ្លូវវត្តរាជបូព៍ ទៅស្តុបកោះកេរ្តិ៍ទៅត្បូង និងទៅវត្តពោធិ៍លង្កា៥. ផ្លូវកូម៉ៃ ពីស្តុបសុខា ដល់មុខវត្តថ្មី ឬវត្តទេពពោធិ៍វង្ស៦. ផ្លូវ ៣០ម៉ែត្រ៧. ផ្លូវស្តុបទន្លេសាប ទៅជើង៨.កំណាត់ផ្លូវវាងក្រុងពីក្រោលសេះ ទៅទីស្នាក់ការគយ (ភូមិសណ្តាន់ សង្កាត់ទឹកវិល )ដោយឡែកក្រៅពីនេះ កំណាត់ផ្លូវបានបិទខ្លះត្រូវបានបិទរយៈពេលខ្លី ឬផ្នែកណាមួយ តែមានផ្លូវដែលអាចបញ្ចៀសចរាចរណ៍បាន ៕ដោយ៖ថាវរី