Sunday, April 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នៅឆ្នាំ​២០២១​ ផ្ទៃដីរាជធានីភ្នំពេញ នឹងកើនឡើងក្រោយពី​កាត់​ពី​ក្រុង​តាខ្មៅ​

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងឆ្នាំ​២០២១​នេះ រាជធានីភ្នំពេញអាចនឹងឡើង ផ្ទៃដីដល់​ ៦៩៥,៤៩គីឡូម៉ែត្រការ៉េ ក្រោយពី​កាត់​ពី​ក្រុង​តាខ្មៅ​ ​ ខណៈដែលនៅឆ្នាំ២០០៦មានផ្ទៃក្រឡាត្រឹមតែ៣៨៥គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។
អាជ្ញាធររាជធានីភ្នំពេញបានអោយដឹងថា
ផ្ទៃក្រឡា​របស់​​រាជធានីភ្នំពេញ​រីក​មាឌ​ទៀត​ហើយ​ពោលគឺ អាចឡើងដល់ ៦៩៥,៤៩គីឡូម៉ែត្រការ៉េ ហើយ បើតាមប្រវត្តិ​ផ្ទៃក្រឡា​ត្រួសៗ​ របស់​រាជធានីភ្នំពេញ​ គឺ៖
១.​ ឆ្នាំ​២០០៦​ មាន​ទំហំ​ ៣៧៥ គីឡូម៉ែត្រការ៉េ មាន​ ៧​ខណ្ឌ​ និង ៧៦សង្កាត់​។
២.​ ឆ្នាំ​២០០៩​ មាន​ទំហំ​ ៣៧៧,៤៦គីឡូម៉ែត្រការ៉េ
មាន​៨ខណ្ឌ​ និង៧៦សង្កាត់​។
៣.​ ឆ្នាំ​​២០១២​ មាន​ទំហំ​ ៦៧៨,៤៦ គីឡូម៉ែត្រការ៉េ មាន​៩ខណ្ឌ​ ៩៦សង្កាត់​។
៤.​ ឆ្នាំ​២០១៧​ មាន​ទំហំ​ ៦៩២,៤៦ គីឡូម៉ែត្រការ៉េ មាន​១២ខណ្ឌ​ ១០៥សង្កាត់​។
៥.​ ឆ្នាំ​២០១៩​ មាន​ទំហំ​ ៦៩២,៤៦ គីឡូម៉ែត្រការ៉េ មាន​១៤ខណ្ឌ​ ១០៥សង្កាត់​។
៦.​ ឆ្នាំ​២០២១​ អាច​ឡើង​ដល់​ ៦៩៥,៤៩ គីឡូម៉ែត្រការ៉េ
(ក្រោយពី​កាត់​ពី​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​លេីកនេះ​)​ មាន​១៤ខណ្ឌ​ ១០៥​សង្កាត់​។
អាជ្ញាធរបញ្ជាក់ទៀតថា នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាពលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល អភិបាលរងរាជធានីភ្នំពេញ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អភិបាលខណ្ឌមានជ័យ និងខណ្ឌដង្កោ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប៕ដោយ៖នារី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម