Wednesday, May 15, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អគ្គនាយកដ្ឋានពន្ធនាគារ ជំរុញឲ្យអង្គភាពពន្ធនាគារខេត្តសៀមរាប ពង្រឹងបន្ថែមទៀតលើកការលួចប្រើទូរស័ព្ទរបស់ជនជាប់ឃុំ

សៀមរាប៖នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជាមានជនជាប់ឃុំជិត៤ម៉ឺននាក់ ក្នុងនោះពន្ធនាគារខេត្តសៀមរាបស្ថិតនៅក្នុងលំដាប់ទី២ ដែលមានជនជាប់ឃុំរហូតដល់ជិត៣ពាន់នាក់បន្ទាប់ពីពន្ធនាគាព្រៃស
ហើយកន្លងមក អង្គភាពពន្ធនាគាខេត្តសៀមរាបនេះ ធ្វើការងារបានយ៉ាងល្អទាំងការងារគ្រប់គ្រងជនជាប់ឃុំ និងការសហការជាមួយស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តសៀមរាបនេះ ប៉ុន្តែទោះជាយ៉ាងនេះក្តី សូមឲ្យឲ្យអង្គភាពពន្ធនាគាខេត្តសៀមរាប ពង្រឹងការគ្រប់គ្រងបន្ថែមទៀតលើកការលួចប្រើទូរស័ព្ទរបស់ជនជាប់ឃុំ ព្រោះថា បើសិនជាជនជាប់ឃុំអាចលួចប្រើទូរស័ព្ទបាន ពួកគេអាចបញ្ជាដល់បក្សពួកគេឱ្យធ្វើសកម្មភាពបទល្មើសទៀតបាន ជាពិសេសកម្មភាពគ្រឿងញៀន ដូចនេះយើងចាំបាច់ត្រូវធ្វើការរឹតបន្តឹងនិងគ្រប់គ្រងលើបញ្ហា បានល្អ ដោយសារតែនៅពន្ធនាគាខេត្តសៀមរាបនេះ មានអ្នកជាប់ឃុំច្រើនដែលត្រូវមន្រ្តីទាំងអស់បង្កើនការគ្រប់គ្រងឲ្យបានល្អ ។

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សយយស , បំពាក់ឋានន្តរស័ក្កិ និងប្រកាសមុខតំណែង ជូនមន្រ្តីអង្គភាពពន្ធនាគាខេត្តសៀមរាប ចំនួន២៥៧នាក់ ។

ក្នុងឱកាសនោះដែរឯកឧត្តម ឆែម សាវុធ បានណែនាំឱ្យប្រធានអង្គភាពពន្ធនាគា ធ្វើកិច្ចសហការជាមួយស្នងការនគរបាលខេត្តសៀមរាបឱ្យបានល្អបន្ថែមទៀត ដើម្បីធ្វើការការពារសន្តិសុខ នៅផ្នែកខាងក្រៅជុំវិញនៃអគារពន្ធនាគា ព្រោះវាជាយុទ្ធសាស្រ្តមួយដែលកំពុងធ្វើការងារគ្រប់គ្រងជនជាប់ឃុំកាន់តែមានប្រសិទ្ធភាព និងអាចទប់ស្កាត់បាននៃការចង់រត់ពីពន្ធនាគារបស់ជនជាប់ឃុំ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បច្ចុប្បន្ននេះអង្គភាពពន្ធនាគារ បានសហការជាមួយអាជ្ញាធរខេត្តយ៉ាងល្អ ហើយដើម្បីជួយដល់អង្គភាពពន្ធនាគាអាចគ្រប់គ្រងជនជាប់ឃុំបានកាន់តែមានប្រសិទ្ធភាព អាជ្ញាធរខេត្តបានជួយរៀបចំកន្លែង សម្រាប់ជនជាប់ឃុំដែលមានជំងឺ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺមានកន្លែងនៅដាច់ដោយឡែកពីអ្នកជំងឺទូទៅ ដែលកត្តានេះ បានបង្កភាពងាយស្រួលដល់មន្រ្តីពន្ធនាគាក្នុងការគ្រប់គ្រងជនជាប់ឃុំ ដូច្នេះក្នុងឱកាសនេះ សូមឱ្យមន្រ្តីពន្ធនាគាទាំងអស់ ត្រូវអនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងគោរពតាមគោលការណ៍វិន័យ ដើម្បីធ្វើឱ្យអង្គភាពរបស់ស្អាតស្អំ និងមានភាពជឿជាក់ពីប្រជាពលរដ្ឋ ៕ដោយ៖ថាវី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម