Tuesday, May 13, 2025
Header Banner

ក្មេងប្រុសម្នាក់ត្រូវអាណាព្យាបាលប្តឹងទៅអាវុធហត្ថខេត្តសៀមរាប ករណីរំលោភកូនស្រីរបស់ពួកគាត់

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះចំនួន២នាក់ បានប្តឹងទៅកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីជួយអន្តរាគមន៍ ករណីក្មេងប្រុសម្នាក់បានរំលោភកូនស្រីរបស់ពួកគាត់កាលពីពេលថ្មីៗនេះ។

  សមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង ១២និង៣០នាទី ១០ខែកុម្ភ: ឆ្នាំ២០២១ ការិយាល័យប្រឆាំងការជួញដូរមនុស្សនៃកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងមួយករណី រំលោភសេពសន្ថវៈលើអនិតិជន ឡើងកាលថ្ងៃទី០៩ខែ កុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី នៅចំណុច ផ្ទះជនសង្ស័យ សង្កាត់គោកចក ក្រុងសៀមរាប។

  សមត្ថកិច្ចបានបន្តថា ករណីនេះជនរងគ្រោះទី១ មាន ឈ្មោះន .ស.ល.ក អាយុ០៧ឆ្នាំ រស់នៅ សង្កាត់គោកចក ក្រុងសៀមរាប។ទី២មាន ឈ្មោះ រ .ល.ហ្ស. អាយុ០៥ឆ្នាំ ត្រូវជាប្អូនជីដូនមួយ ជាមួយជនរងគ្រោះ ទី១ រស់នៅសង្កាត់គោកចក ក្រុងសៀមរាប។សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ទទួលបណ្ដឹង ការិយាជំនាញបានប្រគល់ ជនរងគ្រោះ ទាំងពីរឲ្យទៅ មន្ទីរជំនាញខេត្តសៀមរាប ដើម្បីយកទៅធ្វើកោសល្យវិច័យ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។ នៅថ្ងៃទី ១១ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក ដោយមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាប កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី អាង សែន នាយការិយាល័យ ចុះដល់កន្លែងកើតហេតុនឹងធ្វើការស្ដាប់ចម្លើយជនសង្ស័យ។ជនសង្ស័យឈ្មោះ យេត សុខលីម ភេទប្រុស អាយុ ១៣ឆ្នាំ របរសិស្ស បានសារភាពថា ខ្លួនបានត្រឹមតែអោប នឹងបឺតមាត់ ជនរងគ្រោះទាំងពីរនាក់តែប៉ុណ្ណោះ។ជនសង្ស័យ ត្រូវបានព្រះរាជ អាជ្ញា ប្រគល់ឲ្យអាណាព្យាបាលធ្វើការអប់រំ។ ចំណែកសំណុំរឿងចាត់ការតាមនិតិវីធី បញ្ជូនទៅសាលាដំបូង ខេត្តសៀមរាប។

  នៅក្នុងករណីនេះដែរ អាណាព្យាបាលគ្រប់រូបគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនស្រីដែលនៅវ័យតូចៗ កុំប្រហែសតទៅទៀត ព្រោះក្មេងៗឥឡូវមិនត្រូវទុកចិត្តពេកទេ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម