Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចបង្រ្កាបជនសង្ស័យពាក់ព័ន្ធករណីប្លន់សម្លាប់នៅផ្ទះសំណាក់ ៣៦២ក្រុងតាខ្មៅ

កណ្ដាល៖កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយស្នងការជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ករណីឃាតកម្មគិតទុកជាមុន (សម្លាប់ប្លន់ទូរស័ព្ទនិងម៉ូតូ) ក្រោយពីរត់គេចខ្លួនអស់ ១៤ថ្ងៃ។

មន្ត្រីកងរាជអាវុធហត្ថបានប្រាប់ឲ្យដឹងថា ករណីឃាតកម្មនេះគិតទុកជាមុន ដែលកើតហេតុកាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ ៣៦២ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបង្កឡើងដោយជនសង្សយ័ចំនួន ០២នាក់។ សម្លាប់ជនរងគ្រោះឈ្មោះ ចាន់ សុឃាង ហៅ វី ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុក្គលិក ផ្ទះសំណាក់ (ផ្ទះកើតហេតុ) ដែលមានទីលំនៅបន្ទប់ជួលភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញខេត្តនិងក្រុងតាខ្មៅ ស្រុកកៀនស្វាយ បានធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថា ធុល ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចស្ថិតក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នាំមកអង្គភាពធ្វើការសាកសួរ និងដកហូតវត្ថុតាងទូរស័ព្ទ ០១គ្រឿង ម៉ាក វីវ៉ូ ពណ៌ខៀវ របស់ជនរងគ្រោះ (សព) និងសម្ភារ:ធ្វើសកម្មភាពមួយចំនួន។ បន្ទាប់មក ថ្ងៃដ៍ដែល កម្លាំងកងរាជអាវុធហត្ថខេត្ត បានពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ ខឹម សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់អេាប់ ស្នាក់នៅភូមិអណ្តូង ៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងដកហូតវត្ថុតាង ម៉ូតូផាសស្អាប់ ០១គ្រឿង ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 1GR-2680។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់ និងកំពុងស្រាវជ្រាវស្វែងរកចាប់អ្នកពាក់ព័ន្ធផ្សេងៗទៀត៕ដោយ៖ថាវរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម