Wednesday, May 8, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ឯកឧត្ដម លីវ សុខុន ណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការសរសេរព័ត៌មាន ប្រកបដោយគុណភាព

សៀមរាប៖ បើតាមហ្វេសបុកផ្លូវការរបស់មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា ឯកឧត្ដម លីវ សុខុន ទីប្រឹក្សាក្រសួង និង ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ថា រយៈកាលកន្លងមកនេះ មន្ត្រីយើងទាំងអស់គ្នា បានខិតខំប្រឹងប្រែង និង យកចិត្តទុកដាក់បំពេញភារកិច្ចតាមតួនាទីរបស់ខ្លួន បានយ៉ាងល្អប្រសើរគួរជាទីពេញចិត្ត ប៉ុន្តែផ្អែកលើរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២១នេះ ឃើញថា ចំនួនព័ត៌មានដែលបានផ្សព្វផ្សាយមានការថយចុះជាងខែមុន ដូច្នេះដើម្បីបង្កើនប្រសិទ្ធនៃការផ្សាយព័ត៌មាន សូមមន្ត្រីទាំងអស់គ្នា ពិសេសមន្ត្រីផ្នែកយកព័ត៌មាន ត្រូវបង្កើនសកម្មភាព រួមទាំងសមត្ថភាពបន្ថែមទៀត ក្នុងការចុះយកព័ត៌មានក្នុងព្រឹត្តិការណ៍ផ្សេងៗ និងការយកព័ត៌មានដោយគ្មានព្រឹត្តិការណ៍ ដែលមានខ្លឹមសារ និង ផលប្រយោជន៍ចំពោះប្រជាពលរដ្ឋយើង ។ឯកឧត្ដម លីវ សុខុន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តសម្រាប់ខែបន្ត របស់មន្ទីរព័ត៌មានខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ឯកឧត្ដម លីវ សុខុន មានប្រសាសន៍ទៀតថា ជាគោលការណ៍ និងផែនការរបស់មន្ទីរ ហើយចំពោះសកម្មភាពការងារកន្លងមកនេះ គឺនៅមិនទាន់ឆ្លើយតបបានគ្រប់គ្រាន់តាមគោលការណ៍ ផែនការ និងតម្រូវការលើវិស័យផ្សព្វផ្សាយព័ត៌មាន របស់មន្ទីរចង់បាននោះទេ ហេតុនេះដើម្បីសម្រេចបានតាមចក្ខុវិស័យរបស់មន្ទីរ និងតាមការណែនាំពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងគុណភាពការងារវិស័យព័ត៌មាននេះឲ្យកាន់តែល្អ មន្ត្រីទាំងអស់បង្កើនសកម្មភាពរបស់ខ្លួនបន្ថែម ដូចជាការស្វែងរកព័ត៌មាន និង ការផលិតព័ត៌មានដែលខ្លឹមសារល្អ មានតម្លៃ និង មានប្រយោជន៍សម្រាប់អ្នកមើល និងអ្នកស្តាប់របស់យើង ស្របទៅនឹងគោលការណ៍ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានបំផុសឲ្យប្រជាពលរដ្ឋងាកមកប្រកបមុខរបរក្នុងស្រុកវិញ ដូចជាបង្កើនការចិញ្ចឹមសត្វ ការងារបង្កបង្កើនផលស្រូវ និង ការដាំដំណាំរួមផ្សំគ្រប់ប្រភេទ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងទូទាំងពិភពលោក ។ក្នុងឱកាសនោះដែរ ឯកឧត្ដម លីវ សុខុន បានណែនាំដល់មន្ត្រីទាំងអស់ ត្រូវសហការ សាមគ្គីភាពផ្ទៃក្នុងឲ្យបានកាន់តែល្អបន្ថែមទៀត ត្រូវយកចិត្តទុកដាក់បំពេញការងារតាមតួនាទី និង ភារកិច្ចរបស់ឲ្យបានខ្ជាប់ខ្ជួន គោរពវិន័យ និង បទបញ្ជាផ្ទៃក្នុងឲ្យបានល្អ ជាពិសេសម៉ោងពេលធ្វើការងារឲ្យបានទៀងទាត់ ព្រោះអង្គភាពផ្សព្វផ្សាយនេះ ពេលវេលា គឺជាការងារដែលចាំបាច់ និង សំខាន់បំផុត ដែលមិនអាចឲ្យខកខានបាននោះឡើយ ៕ដោយ៖វត្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម