សៀមរាប៖កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២១ ម្សិលមិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញធ្វើពិធីបួងសួង នៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម ដើម្បីសុំសេចក្តីសុខសម្រាប់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។
ក្នុុងពិធីបួងសួងនៅព្រះអង្គចេកព្រះអង្គចម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើទានចំពោះចាស់ព្រឹទ្ធាចារ្យ ដែលជាអ្នកថែរក្សាទីសក្ការៈព្រះអង្គចេកព្រះអង្គចម ពិធីបួងសួង និងការធ្វើទានក្នុងពេលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធបុព្វការីជនញាតិទាំង៧សន្តាន សូមដួងវិញ្ញាណក្ខន្ធអ្នកមានគុណទាំងអស់នោះបានទៅកាន់សុគតិភព និងនៅក្នុងឋានបរមសុខជានិច្ចនិរន្តរ៍តរៀងទៅ៕ដោយ វត្តី