Wednesday, May 8, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ចុះជួយភូមិ តាចេក បាននាំយកថវិកាទៅជួយបុណ្យសព និងជួយដល់ប្រជាការពារដែលមានជំងឺ

សៀមរាប៖ ក្រោមដំបូលនៃសន្តិភាពរបស់ប្រមុខនៃរាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ក្រោមជាតិ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប តែងតែអនុវត្តន៍តាមការណែនាំរបស់ថ្នាក់លើ និងឆ្លៀតចុះសួរសុខទុក្ខពលរដ្ឋក្នុងមូលដ្ឋាន ក្រៅពីម៉ោងធ្វើការផងដែរ។ជាក់ស្តែង នៅព្រឹកថ្ងៃអាទិត្យទី១៤ខែកុម្ភៈឆ្នាំ២០២១នេះលោកឧត្តសេនីយ៍ ភឹង ចិន្តារ៉េត ស្នងការរងខេត្តសៀមរាបនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ចុះជួយភូមិ តាចេក សង្កាត់ ជ្រាវ និង ក្រុមការងារបាននាំយកថវិកាចំនួន ៦០០០០០ (ហុកសឹបម៉ឺនរៀល ) ទៅចូលរួមបុណ្យរំលែកទុក្ខសពឈ្មោះ ចោម ចន្នី ភេទប្រុសអាយុ២៧ឆ្នាំស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និង បាននាំយកថវិការចំនួន ៧០០០០០(ចិតសឹបម៉ឺនរៀល)ទៅជួយឧបត្ថម្ភប្រជាការពារភូមិតាចេកឈ្មោះ វង្ស វន ភេទប្រុសអាយុ ២៦ ឆ្នាំ ដែលមានជម្ងឺលើសឈាម ធ្ងន់ធ្ងរកំពុងសំរាកព្យាបាលនៅផ្ទះ។

  ជាមួយគ្នានោះដែរអាជ្ញាធរមូលដ្ឋាននៃសង្កាត់ជ្រាវ ក្រុងសៀមរាប បានសម្តែងការត្រេកអរ ចំពោះថ្នាក់ដឹកនាំនិងក្រុមការងារចុះជួយភូមិតាចេក ដែលបាននាំយកថវិកាមួយឧបត្ថម្ភដល់គ្រួសារដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរ និងជួយដល់ប្រជាការពារភូមិតាចេក ដែលមានជំងឺ ផងដែរ។អាជ្ញាធរក៏បានជូនពរដល់ថ្នាក់ដឹកនាំនិងក្រុមការឲ្យទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច៕ដោយ៖សៀមរាប ថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម