Wednesday, May 8, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ក្នុងឱកាសបុណ្យចូលឆ្នាំចិនរយៈពេល២ថ្ងៃ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៦០ម៉ឺននាក់

ភ្នំពេញ៖បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា រយៈពេលពីរថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន (១២-១៣ កុម្ភៈ) កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង ៦១៣,៥៩៦ ម៉ឺននាក់។ទីតាំងទាំងនោះរួមមាន៖ រាជធានីភ្នំពេញ៖ ១០៧,២០០នាក់, ខេត្តសៀមរាប៖ ៧៣,៤១៧ នាក់, ខេត្តកែប៖ ៦៥,២៧៧ នាក់, ខេត្តព្រះសីហនុ៖ ៦០,៦៤៦ នាក់,ខេត្តកំពត៖ ៥៩,២៦២ នាក់,ខេត្តបាត់ដំបង៖ ៤៩,៥០៥ នាក់,ខេត្តកណ្តាល៖ ៤៣,៨៩៩ នាក់,ខេត្តកោះកុង៖ ២២,៥៤១ នាក់,ខេត្តពោធិ៍សាត់៖ ១៥,១៩៨ នាក់,ខេត្តក្រចេះ៖ ១១,១៨៣ នាក់។របាយការណ៍បញ្ជាក់ថា ភ្ញៀវបានចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួន ៤០៨,៥២១ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤០៣,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៤,៧៣៥ នាក់។ ចលនាភ្ញៀវនាថ្ងៃទី២ មានសន្ទះខ្លាំងជាងថ្ងៃទី១ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសដើរកម្សាន្តនៅតាមគោលដៅជិតៗ ឬវិលល្ងាច។ ជាក់ស្តែង តាមការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ ១០ ម៉ឺននាក់ បានដើរកម្សាន្តនៅតាមគោលដៅនានាក្នុងរាជធានីភ្នំពេញ។ដោយឡែក ខេត្តដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើន ដូចជា រមណីយដ្ឋានមួយចំនួនក្នុងខេត្តកំពត មានការកកកុញភ្ញៀវច្រើន។ អាជ្ញាធរមូលដ្ឋាននៅតែខិតខំក្នុងការណែនាំឲ្យភ្ញៀវទេសចររក្សាគម្លាត និងទប់ស្កាត់មិនឲ្យមានការជួបជុំជាក្រុមធំ។ឯការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហាកើតឡើងគួរកត់សម្គាល់នោះឡើយ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម