Wednesday, May 8, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចបង្ក្រាបទីតាំងជល់មាន់ឃាត់បានម៉ូតូ៥គ្រឿងនិងមាន់ជល់មួយក្បាលនៅស្រុកកៀនស្វាយ

កណ្តាល ៖នគរបាលស្រុកកៀនស្វាយបានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង កាលពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១និង២០នាទីរសៀល នៅចំណុចកើតហេតុក្នុងដីចម្ការចេក ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល អ្នកលេងរត់អស់,ចាប់បានម៉ូតូ៥គ្រឿងនិងមាន់ជល់មួយក្បាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាច្រើននាក់បាននាំគ្នារត់អស់មុនពេលកម្លាំងនគរបាលទៅដល់។ចំណែកវត្ថុតាងចាប់យករួមមាន ១-ម៉ាក់ស្មាស់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខកណ្ដាល1J-7554 ,២-ម៉ាក់វ៉េវពណ៌ក្រហមស៊េរីពាក់ស្លាកលេខភ្នំពេញ1T-8717,
៣-ម៉ាកហុងដា ពណ៌ខ្មៅពាក់ស្លាកលេខឆ-៨០៨៦ភព១,៤-ម៉ាកគុបជ្រុងខៀវចាស់ពាក់ស្លាកលេខកណ្ដាល1C-8583, ៥-ម៉ាកគុបមូលចំនួនពីរគ្រឿងពណ៌ខៀវចាស់គ្មានស្លាកលេខ,៦.មាន់ជល់ចំនួនមួយក្បាល,៧.កម្រ្តក់សម្រាប់ដាក់មាន់ចំនួនពីរ,៨.ស្គត់រុំខ្នាយមាន់ចំនួន០៨ដុំធំនិង៩.ស្បែកជើងចំនួន០៣គូ។

សមត្ថកិច្ចថា ដំបូងកម្លាំងប៉ូលិសផ្នែកយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយ រួមជាមួយកម្លាំងប្រជាការពារ ចុះល្បាតក្នុងភូមិសាស្រ្ត ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏បានប្រទះឃើញមនុស្សមួយក្រុមកំពុងលេងល្បែងជល់មាន់នៅក្នុងដីចម្ការចេកមិនស្គាល់ឈ្មោះម្ចាស់ចម្ការ ។ឃើញដូច្នេះក្រុមមនុស្សដែលកំពុងលេងល្បែងសុីសងខុសច្បាប់មាន់ជល់បាននាំគ្នាំរត់គេចខ្លួនបាត់អស់ដោយបន្សល់ទុកនូវវត្ថុតាងដូចខាងលើ។

ចំពោះវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីស្វែងរកអ្នកបើកឱ្យលេងល្បែងសុីសងខុសច្បាប់ចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ វត្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម