Wednesday, May 8, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ពុទ្ធោគ្រោះថ្នាក់ពេកហើយ….រថយន្តយីឌុបដឹកជ្រូក ធ្ងន់ពេកដាច់ក្បាលខ្ទាតពេញផ្លូវនៅស្រុកវ៉ារិន

សៀមរាប៖រថយន្តយីឌុបដ៏ធំដឹកជ្រូកបោះពួយលឿនដល់ផ្លូវកោង ដាច់ក្បាលរថយន្តទៅផ្សេងឯទ្រុងរថយន្តទៅផ្សេង បោកខ្ទាតពេញផ្លូវចាក់ជ្រូកចោល។តែក្នុងហេតុការណ៍នោះសំណាងល្អមិនមាននរណាម្នាក់រងរបួសនោះទេ។

   ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២១នៅត្រង់ចំណុច(ស្ពានអូរប្រេងគង់)ស្ថិតក្នុងភូមិ អូរំចេកឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប។

  អាជ្ញាធរបានឲ្យដឹងថា ករណីនេះ បង្កឡើងដោយខ្លួនឯង ដែលមានរថយន្ត បេអង ពណ៌ ស ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A.7152 អ្នកបើកបរ មានឈ្មោះ ជា សិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិ ស្រេះព្រីង ឃុំ បាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម(ពុំមានរបួស)បានក្រឡាប់កន្លែងកើតហេតុដែលបានដឹកជ្រូកចំនួន៣០០ក្បាល គ្មានស្លាប់នោះទេ។ក្រោយពេលកើតហេតុ រថយន្តនឹងជ្រូកត្រូវម្ចាស់រថយន្តសាងឡើងឡានផ្សេងទៀត។

   ក្នុងករណីនេះ អ្នកឃើញហេតុការណ៍បានសម្តែងការហួសចិត្ត ថារថយន្តដាច់ក្បាលខ្ទាចទៅផ្សេង ឯទ្រុងទៅផ្សេង ពេញផ្លូវ ហើយពិតជាសំណាងណាស់គ្រានោះមិនមាននរណាម្នាក់ធ្វើដំណើរឆ្លងកាត់ កុំអីប្រហែលគ្រោះធំហើយ។មហាជនស្នើឲ្យសមត្ថកិច្ចជំនាញនិងម្ចាស់អាជីវកម្មទាំងឡាយ គួរគិតពីផលប៉ះពាល់ដល់អ្នកដ៏ទៃផង កុំឃើញតែប្រយោជន៍ខ្លួនឯងពេក។ជាពិសេសសមត្ថកិច្ចដែលពិនិត្យលើមធ្យោបាយដឹកជញ្ជូន គួរពិនិត្យមើលផងមុននឹងឲ្យចរាចរនៅតាមដងផ្លូវ ដើម្បីបង្ការគ្រោះថ្នាក់នៅថ្ងៃក្រោយដោយយថាហេតុ៕ដោយ៖សៀមរាប ថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម