Wednesday, May 8, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កុមារកំព្រា និងកុមារគថ្លង់ នៅខេត្តសៀមរាប

សៀមរាប៖នៅវិទ្យាស្ថានអប់រំពិសេស ខេត្តសៀមរាប នាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនលោកគ្រូ អ្នកគ្រូ និងប្អូនៗកំព្រា និងកុមារគថ្លង់ចំនួន ២៦៥នាក់ មកពីមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប និង វិទ្យាស្ថានអប់រំពិសេស ខេត្តសៀមរាប។

មានប្រសាសន៍សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្អូនៗកុមារគថ្លង់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានបានសួរសុខទុក្ខអំពីស្ថានភាពរស់នៅ និងការរៀនសូត្ររបស់ប្អូនៗ ដែលរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប និងប្អូនៗរស់នៅវិទ្យាស្ថានអប់រំពិសេស ខេត្តសៀមរាប។ សម្ដេចប្រធាន ក៏បានក្រើនរំឮកដល់ប្អូនៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ។ នាឱកាសនេះដែរ សម្ដេចប្រធាន សូមឱ្យលោកគ្រូ អ្នកគ្រូ និងប្អូនៗទាំងអស់ត្រូវអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រួសួងសុខាភិបាលក្នុងការការពារជំងឺកូវីដ-១៩ ព្រោះថាជំងឺនេះឆ្លងមិនរើសមុខទេ មិនថា កុមារកំព្រា កុមារគថ្លង់ ឬអ្នកណាឡើយ ហេតុនេះហើយ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង កុំឱ្យវាឆ្លងចូលដល់សហគមន៍ឱ្យសោះ។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ ១. សម្រាប់វិទ្យាស្ថានអប់រំពិសេស ខេត្តសៀមរាប៖ អង្ករ២តោន មី៤កេសធំ ត្រីខ១០កេសតូច ទឹកក្រូច២០កេស ទឹកបរិសុទ្ធ២០យួរ ផ្លែទំពាំងបាយជូ១២កេស ផ្លែសារី៥កេស ផ្លែប៉ោម២កេស ផ្លែខ្វិច៧កេស ផ្លែក្រូចលឿង២កេស ផ្លែស្រកានាគ២កេស ផ្លែមៀន១កញ្ច្រែង នំអេសប៊ី៩៥កញ្ចប់ នំដាយនូស័រ១៨០កញ្ចប់ នំធុង៨ធុង ស្ករគ្រាប់១៥កញ្ចប់ធំ។២. សម្រាប់មជ្ឈមណ្ឌលកុមារកំព្រា ខេត្តសៀមរាប៖ អង្ករ១តោន មី២កេសធំ ត្រីខ៥កេសតូច ទឹកក្រូច១០កេស ទឹកបរិសុទ្ធ១០យួរ ផ្លែទំពាំងបាយជូ៦កេស ផ្លែសារី២កេស ផ្លែប៉ោម១កេស ផ្លែក្រូចខ្វិច៤កេស ផ្លែក្រូចលឿង២កេស ផ្លែមៀន១កញ្ច្រែង នំអេសប៊ី៩៥កញ្ចប់ នំដាយនូស័រ១៨០កញ្ចប់ នំធុង៧ធុង ស្ករគ្រាប់១៥កញ្ចប់ធំ។៣. លោកគ្រូ អ្នកគ្រូ ចំនួន៤៥នាក់ ម្នាក់ៗទទួលបាន៖ ក្រណាត់ស១ដុំ និងវថិកា ១សែន២ម៉ឺនរៀល។៤. កុមារកំព្រា និងកុមារគថ្លង់ ចំនួន ២២០នាក់ ម្នាក់ទទួលបាន៖ ក្រណាត់សដុំ និងថវិកា៣ម៉ឺនរៀល។ នាឱកាសនេះដែរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏បានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារអាមេរិកដើម្បីរៀបចំម្ហូបអាហារសម្រាប់ប្អូនៗកុមារបានញ៉ាំជួបជុំគ្នាផងដែរ៕ដោយ៖វត្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម