Wednesday, May 8, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលខេត្តឧត្តរមានជ័យ កំពុងស្រាវជ្រាវស្វែងរកជនសង្ស័យ វាយក្មេងស្រីបណ្តាលឲ្យរបួសពេញខ្នង ដោយសារសត្វសារិកែវងាប់

ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាកម្លាំងអធិការនគរបាលក្រុងសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ ធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាលើអនិតិជន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៨នឹង០០នាទី នៅចំណុចផ្លូវលេខ៤ ភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ លោកស្នងការបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពែង រដ្ឋា ហៅ រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកើតហេតុ បានធ្វើសកម្មភាពយករំពាត់មែកឈើ វាយទៅលើជនរងគ្រោះឈ្មោះ ផាត លីហ្សាប ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិកើតហេតុ និងឈ្មោះ ផាត ស្រីង៉ិក ភេទស្រី អាយុ១០ឆ្នាំ មានទីលំនៅភូមិកើតហេតុ (ទាំង០២នាក់ ជាក្មេងកំព្រា ដោយឪពុក.ម្តាយជាប់ពន្ធនាគារ) បណ្ដាលឲ្យមានស្នាមរបួសនៅលើខ្នងជាច្រើនកន្លែង។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា មូលហេតុ ខឹងក្មេងស្រីទាំង០២នាក់ធ្វើឲ្យសត្វសារិកាកែវងាប់ ចំនួន២ក្បាល ព្រោះក្មេងស្រីទាំង ២នាក់ ភ្លេចដាក់ទឹកនិងចំណីឲ្យសត្វសារិកាកែវផឹកស៊ី។ក្រោយពីឪពុកម្តាយ ត្រូវជាប់ពន្ធនាគារ ក្មេងៗចំនួន៣នាក់ ត្រូវមករស់នៅជាមួយគេ ដែលជាអ្នកជិតខាង ដោយត្រូវធ្វើការផ្ទះ និងមើលថែ សត្វសារិកា និងមិនបានទៅរៀនសូត្រនោះទេ។ ការធ្វើទារុណកម្ម មកក្មេងៗ ដែលមិនដឹងអី គ្រាន់សត្វសារិកា ងាប់ គឺមើលហាក់ដូចជាជីវិតមនុស្ស មិនមានតំលៃស្មើនិងសត្វ។ សត្វងាប់អាចរកទិញបាន ក៏ប៉ុន្តែបើការធ្វើទារុណកម្ម នោះ ជ្រុលដៃ ជ្រុលជើងតែបន្តិច ធ្វើអោយក្មេងធ្លាក់ខ្លួន ពិការវិញនោះ តើអ្នកណាជាអ្នកទទួលខុសត្រូវ។ក្នុងរូបភាព នៃការប្រើហិង្សា ជាមួយការធ្វើទារុណដ៏អាក្រក់នេះ មើលទៅដូចជាមិនគុណធម៌ជាមនុស្សនៅក្នុងខ្លួន ស្លាកស្នាម កន្ទួលលើដងខ្លួន ក្មេងស្រីទាំង២នាក់បងប្អូន ពិតជាគួរអោយអាណោចអាធ័មមែនទែន។សូមបញ្ជាក់ផងដែរថា ហេតុការណ៍នេះកើតឡើង កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅផ្លូវលេខ៤ ក្នុងភូមិគីរីមង្គល ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។ ទោះបីជាយ៉ាង ក្រោយពេលកើតហេតុ ក៏មានប្រជាពលរដ្ឋ ដែលមានក្តីអាណិតអាសូរលើក្មេងស្រី រាយការណ៍ទៅលោកមេភូមិដែរ ប៉ុន្តែ មិនមានអាជ្ញាធរណាចុះមកពិនិត្យនោះទេ។ សង្ស័យតែស្រវឹងពេលសែនចូលឆ្នាំចិន ក៏មិនដឹងផង។ងាកមកម្ចាស់ សារិកា វិញ ក្រោយ ពីសត្វសារិកា នោះ ងាប់ និងក្រោយពីការធ្វើទារុណកម្ម លើក្មេងស្រីទាំង២ បែរ ជាសរសេរសារ បង្ហោះ លើបណ្តាញសង្គម ហ្វេសប៊ុក ធ្វើព្រងើយ ដោយក្នុងន័យ នោះ មានដូចខាងក្រោម ៖ “ដោយសារទុកចិត្តទៅលីក្មេងៗនៅជាមួយយើងពេច ខំអោយលុយវាទៅទិញចំនីរាល់ថ្ងៃ,ពេលសួរវាបានដាក់ ចំនីអោយសារិកាកែវអត់,វាថាដាក់អោយរាល់ថ្ងៃហើយ ពេលនេះបានទៅមើលផ្ទាល់,បែលជាសារិកាកែវជាវា,ងាប់ ទាំងពីរតើគួដាក់ទោសវាបែបណា ណ៎?”។មហាជនកំពុងតែមានការងឿងឆ្ងល់ថា តើគាត់សរសេរនេះ មានន័យយ៉ាងណា ប្រហែលជាគិតថា តំលៃរបស់សត្វ សារិកា វាថ្លៃជា ជិវិតមនុស្សទៅទៀត។ មហាជនក៏បានសូមសំណូមពរ ដល់ស្ថាប័នពាក់ព័ន្ធ មេត្តា ចុះជួយ អន្តរាគមន៍ផង ហើយក៏សូមអោយ យកក្មេងទាំង៣នាក់បងប្អូន ទៅនៅកន្លែង មួយដែលមិនការប្រើហិង្សាបែរ និងអោយក្មេងៗ ទទទួលបានការអប់រំ រៀនសូត្រផងដែរ៕ដោយ៖ថាវរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម