Thursday, May 9, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ឆ្លងចរន្តអគ្គិសនី ឆេះ ភោជនីយដ្ឋានកុងទ័រនឺ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖សមត្ថកិច្ចបានឲ្យដឹងថា ភោជនីយដ្ឋានកុងតឺន័រត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង៨នឹង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចដីសស្ថិតភូមិសាមគ្កីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត។មន្ត្រីនគរបាលពន្លត់អគ្គិភ័យ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅពេលដែលអគ្គិភ័យឆាបឆេះ ត្រូវបានកម្លាំងមាននគរបាលនិង កងរាជអាវុធហត្ថ យោធា និងរថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានជួយអន្តរាគមន៍ តែបណ្តាលឲ្យឆេះអស់បន្ទប់ទាំងស្រុងតែមិនបណ្តាលឆាបឆេះបន្ទប់ផ្សេងឡើយ។មន្ត្រីនគរបាលបានបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ធ្វើអោយខូចខាត បន្ទប់ ភោជនីយដ្ឋានកុងតឺន័របន្ទប់ប្រវែង៣ម៉ែត្រគុណ៥ម៉ែត្រនិងខូចខាតសម្ភារក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់១គ្រឿង អាំភ្លីនិងធុងបាស់១ឈុតសម្រាប់ច្រៀងខារ៉ាអូខេនិងសាឡុង១ឈុត កង្ហា២គ្រឿង។មន្ត្រីនគរបាលបញ្ជាក់ថា នៅពេលដែលអគ្គិភ័យឆាបឆេះភោជនីយដ្ឋានកុងតឺន័រត្រូវបានប្រាស់រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចំនួន២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន២ឡានទើបអាចគ្រប់គ្រងស្ថានការ៕ដោយ៖វត្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម