Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចស្រុកប្រាសាទបាគង នាំខ្លួនយុវជនមួយក្រុមមានគ្នាចំនួន ១០នាក់ យកមកសួរនាំករណីបង្ហោះម៉ូតូ

សៀមរាប:សមត្ថកិច្ចបានឲ្យដឹងថា ដើម្បីអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល កម្លាំងសមត្ថកិច្ចស្រុកប្រាសាទបាគងបានសហការគ្នានាំខ្លួនក្រុមក្មេងទំនើងចំនួន១០នាក់ករណីបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យនៅចំណុចផ្លូវមជ្ឈមណ្ឌ លអភិវឌ្ឍន៍យោធិនពិការ៣១៧ យកមកអប់រំ។

លោកវរលោកវរៈសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា កាលពីវេលាម៉ោង១៦និង២០នទីល្ងាចថ្ងៃទី១៤ខែកម្ភះឆ្នាំ២០២១ ក្រុមយុវជនចំនួន១០នាក់កំពុង ជិះបង្ហោះម៉ូតូចំនួន៥គ្រឿង នៅចំណុចផ្លូវមជ្ឈមណ្ឌ លអភិវឌ្ឍន៍យោធិនពិការ៣១៧ស្ថិតក្នុងឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្ត​សៀមរាប។ការ​ឃាត់​យុវជនមួយក្រុមមានគ្នាចំនួន ១០នាក់នាំមកសាកសួរ និងអប់រំណែនាំនេះ​ ធ្វើឡើង ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបល្ល័ង្ក នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការជាមួយកម្លាំងយោធិការ៣១៧ ខណៈដែលក្រុមយុវជនទាំងនេះកំពុងជិះបង្ហោះម៉ូតូចំនួន៥គ្រឿង នៅចំណុចផ្លូវមជ្ឈមណ្ឌ លអភិវឌ្ឍន៍យោធិនពិការ៣១៧។ក្រោយពី បានធ្វើការសាកសួរនិងកិច្ច សន្យាកែប្រែខ្លួន យើងបានប្រគល់យុវជនទាំងនេះឲ្យឪពុក ម្ដាយនាំត្រឡប់ទៅផ្ទះវិញអប់រំបន្ត រួចរាល់ហើយ៕ដោយ:ឆវ័ន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម