Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អធិការស្រុកកំរៀង ត្រូវបានថ្នាក់លើ ផ្អាកការងារ បណ្តោះអាសន្ន ក្រោយសង្ស័យថា អនុវត្តការងារខុសនីតិវិធី

បាត់ដំបង៖សេចក្តីរាយការណ៍បានឲ្យដឹងថា លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ត្រូវបានលោកស្នងការខេត្តបាត់ដំបងចេញលិខិតបង្គាប់ការសម្រេច ផ្អាកការងារ​បណ្តោះអាសន្ន ក្រោយសង្ស័យថា អនុវត្តការងារខុសនីតិវិធីជាប់ពាក់ព័ន្ធនឹងការដោះលែងមេខ្យល់ដែលនាំពលករចេញចូលប្រទេសថៃ ។យោងតាមលិខិតបង្គាប់ការ លេខ៖ ១៦/លបក.នប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្តីពីការផ្អាកការងារបណ្ដោះអាសន្ននាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសម្រេច ផ្អាកការងារបណ្ដោះអាសន្នចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អត្តលេខ៖ ១០១៦៨ អធិការនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដោយមូលហេតុអនុវត្តការងារខុសនីតិវិធី និងតម្រូវអោយបុគ្គលខាងលើត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការដើម្បីកែប្រែកំហុសឆ្គង និងរងចាំការសម្រេចជាថ្មី។គួរបញ្ជាក់ថា ការសម្រេចផ្អាកការងារបណ្តោះអាសន្នទៅលើអធិការស្រុកកំរៀងរូបនេះ ធ្វើឡើងក្រោយមានបទបញ្ជាបន្ទាន់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យស្រាវជ្រាវបន្ទាន់ ករណីដោះលែងមេខ្យល់នាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ដែលត្រូវបានកម្លាំងទាហានចាប់បានប្រគល់ជូនទៅមន្ត្រីនគរបាល តែក៏ត្រូវបានមន្ត្រីនគរបាល ដោះលែងទៅវិញ ដោយមានទាំងភស្តុតាងរូបភាព និងឯកសារមួយចំនួនទៀតផង ៕ដោយ:នាងពួន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម