Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ផ្ទាំងប៉ាណូរបស់ក្រុមហ៊ុន ទ្រី ដាណា(NNP) ដែលដាក់ទទឹងផ្លូវជាតិលេខ៥៧ ក្នុងខេត្តប៉ៃលិន ត្រូវបានអាជ្ញាធរបកចេញខណ:មិនទាន់មានច្បាប់!

ប៉ៃលិន:នៅវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទាំងប៉ាណូរបស់ក្រុមហ៊ុន ទ្រី ដាណា(NNP) ដែលដាក់ទទឹងផ្លូវជាតិលេខ៥៧ ក្នុងខេត្តប៉ៃលិន ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន សហការជាមួយមន្ត្រីជំនាញក្រុងប៉ៃលិន សម្រេចដោះចេញហើយ ព្រោះមិនទាន់មានច្បាប់អនុញ្ញាតឲ្យដាក់ បែរជាលួចដាក់ដោយគ្មានអាជ្ញាធរជំនាញដឹង។តែករណីនេះលោកស្រី ទ្រី ដាណាម្ចាស់ក្រុមហ៊ុន(NNP) បានចេញមកបកស្រាយដោយបាននិយាាយថា ”កុំទាន់អាលអរ អ្នកចង់ប៉ែងជើងក្រុមហ៊ុន ដាណាទ្រី អានអោយចប់ក្នុងបន្ទាត់ក្រហមនេះសិន និងខកបំណងហើយពីព្រោះក្រុមក្រុមហ៊ុន ដាណាទ្រី ចាប់តាំងពីថ្ងៃបង្កើតដំបូងរហូតមកដល់បច្ចុប្បន្នគឺមិនដែលមានប្រវត្តិមិនបង់ពន្ធជូនរដ្ឋទេ”។

គេនៅរង់ចាំមើលថាតើ អាជ្ញាធរខេត្តប៉ៃលិន នឹងមានចំណាត់ការយ៉ាងណាបន្តទៀតចំពោះករណីនេះ៕ដោយ: វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម