Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ទៀតហើយមនុស្សចោលម្សៀត….រំលោភកូនស្រីដើមអាយុ១៦ឆ្នាំត្រូវនគរបាលក្រុងតាខ្មៅចាប់ខ្លួន

កណ្តាល៖នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រុងតាខ្មៅ  បានឃាត់បុរសម្នាក់នៅថ្ងៃទី១៥ខែកុម្ភៈឆ្នាំ ២០២១ក្នុងករណីរំលោភសេពសន្ថវៈកូនស្រីចុងអាយុ១៦ឆ្នាំបានសម្រេចជាច្រើនដងនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវជាកូនដើមឈ្មោះ ច.ន ភេទស្រី អាយុ១៦ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ  ខេត្តកណ្តាល ឪពុកម្តាយបានលែងលះគ្នា។ចំណែកជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ ទេព តុលា  អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល (ឃាត់ខ្លួន)។មុនពេលកើតហេតុ ឪពុកម្តាយជនរងគ្រោះ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ក៏បានលែងលះគ្នា៤ឆ្នាំមកហើយ ដោយមានកូនចំនួន៣នាក់( ប្រុស១ ស្រី២នាក់ហើយជនរងគ្រោះជាកូនទី១)។លុះមកដល់ថ្ងៃទី០៧មិថុនាឆ្នាំ២០២០ម្តាយ  ជនរងគ្រោះក៏បានរៀបការប្តីមួយទៀតឈ្មោះទេព តុលា ហើយបន្ទាប់ពីជនរងគ្រោះបានចូលរួមផឹកស៊ីស្រវឹងដេកលក់រហូត។លុះដល់ពាក់កណ្តាលយប់ ឪពុកចុងក៏បានឡើងទៅចាប់រំលោភរហូតបានសម្រេចបានម្តងលើកដំបូង។ ក្រោយមកនៅថ្ងៃទី១៤មិថុនាឆ្នាំ២០២០ម្តាយនិងឪពុកចុង ក៏បាននាំជនរងគ្រោះទៅធ្វើពិធីកាត់ចំណងដៃនៅខេត្តស្វាយរៀង ហើយក៏បានចាប់រំលោភបានសម្រេចម្តងទៀត។លុះក្រោយមកទៀតក៏បានចាប់រំលោភនៅលើផ្ទះនៅពេលដាក់អំពូលភ្លើងបានសម្រេចម្តងទៀតហើយបានថតវីដេអូទុកមើលទៀតផង។បន្ទាប់មកទៀតជនសង្ស័យបានសុំរួមភេទបន្តទៀត តែជនរងគ្រោះមិនព្រម ។ ពេលនោះជនសង្ស័យក៏បានយកវីដេអូ មកគំរាមថា«បើមិនព្រមនឹងយកវីដេអូនោះបង្ហោះfacebookឲ្យគេដឹង» ទើបជនរងគ្រោះបានយល់ព្រមរួមភេទជាមួយជនសង្ស័យជាបន្តបន្ទាប់បានសម្រេចរហូតដល់៨ដង។មកដល់ថ្ងៃទី៣១ធ្នូ២០២០ ដោយទ្រាំនឹងទង្វើរបស់ឪពុកចុងដែលតែងតែចាប់បង្ខំរួមភេទលែងបាន នាងក៏បានរៀបរាប់ប្រាប់ម្តាយ តែម្តាយគ្រាន់តែស្តីបន្ទោសឲ្យឪពុកចុងបីបួនមាត់តែប៉ុណ្ណោះក៏ចប់ទៅ។ទើបជនរងគ្រោះខឹងក៏បានឈប់រៀនហើយរត់ទៅរស់នៅជាមួយម្តាយមីងប្រកបរបរស៊ីឈ្លួលលាងចានឲ្យគេនៅខេត្តព្រៃវែង ។បន្ទាប់ពីទទួលបានដំណឹងថាជនរងគ្រោះឈប់រៀន ឪពុកបង្កើតក៏បានហៅជនរងគ្រោះឲ្យទៅរស់នៅជាមួយនៅស្រុកស្អាង  ហើយប្រាប់ជនរងគ្រោះឲ្យទៅយកខោអាវនៅផ្ទះមករស់ជាមួយ។លុះមកដល់ថ្ងៃទី១៤កុម្ភៈ២០២០ជនរងគ្រោះ  ក៏បានត្រឡប់ចូលផ្ទះរៀបចំខោអាវដើម្បីទៅរស់នៅជាមួយឪពុកបង្កើតវិញ ក៏បានជួបជាមួយជនសង្ស័យជាឪពុកចុង។ ពេលនោះក៏បានឈ្លោះប្រកែកគ្នា ហើយជនសង្ស័យក៏បានវាយធ្វើបាបនាង ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ ឲ្យចុះមកឃាត់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធីតែម្តង។តាមការសាកសួរជនសង្ស័យបានឆ្លើយថា«ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះបាន សម្រេចជាច្រើនដងប្រាកដមែន មិនបានចាប់រំលោភនោះទេដោយសារការព្រមព្រៀងត្រូវរ៉ូវគ្នា»។   បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម