Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចខេត្តឧត្តរមានជ័យ ឃាត់ខ្លួនពលករ៥នាក់ដែលរត់ខណៈកំពុងធ្វើចត្តាឡីសក័ នោះយកមកវិញហើយ!

ឧត្ដរមានជ័យ៖សមត្ថកិច្ចបានឲ្យដឹងថា ពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន៥នាក់ ដែលកំពុងធ្វើចត្តាឡីសក័នៅមណ្ឌលស្រុកត្រពាំងប្រាសាទ នាំគ្នារត់គេចត្រូវបានសមត្ថកិច្ចចាប់បានវិញហើយនៅថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០២១ ។
សមត្ថកិច្ចបានឲ្យដឹងថានៅម៉ោង២៤.០០ថ្ងៃទី១៥ខែកុម្ភ: ឆ្នាំ២០២១មានករណី ពលករ ០១នាក់(ភេទស្រី)ត្រូវបានសង្សារ នាំលួច រត់ចេញ ពី មណ្ឌល ធ្វើ ចត្តាឡីស័ក នៅសាលា បឋមសិក្សា ហ៊ុន សែន ស្រុកត្រពាំងប្រាសាទ។
លុះដល់ម៉ោង ១៣.៤០ថ្ងៃ១៦ខែកុម្ភ:ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចដេញតាមធ្វើការឃាត់ខ្លួន បាននៅ មុខផ្ទះសំណាក់ ឡាក់គីស្តារ ភូមិ អូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។ទី១.ឈ្មោះធា ស៉ីថា ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិ ព្រែកសង្ហា ឃុំ បន្ទាយនាង ស្រុកមង្គលបុរី ខេត្ត បន្ទាយ មានជ័យ អ្នកធ្វើ ចត្តាឡីស័កដែលរត់គេចខ្លួន។
ទី២.ឈ្មោះ ឌិន សាម៉ើយ ភេទប្រុស អាយុ ២១ឆ្នាំកសិករ រស់នៅ ភូមិស្រអែម ខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អ្នកនាំរត់។ទី៣.ផល បញ្ញា ប្រុស អាយុ ២២ឆ្នាំ កសិករ រស់នៅ ភូមិស្រអែម ខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ជាអ្នក ពាក់ព័ន្ធ។ទី៤.ផុន ណែត ប្រុស អាយុ ២៧ឆ្នាំ កម្មករ រស់នៅ ភូមិព្រៃពីរ ឃុំព្រៃពីរ ស្រុកដងទង់ ខេត្តកំពត ជាអ្នក ពាក់ព័ន្ធ។ទី៥.ប៉ុន រើន ប្រុស អាយុ ២០ឆ្នាំ កសិករ រស់នៅ ភូមិអូរជីក ឃុំផ្អាវ ស្រុក ត្រពាំង ប្រាសាទខេត្ត ឧត្តរ មានជ័យ ជាអ្នកកពាក់ព័ន្ធ។បច្ចុប្បន្ន កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកអន្លង់វែង បានប្រគល់ ឲ្យអាជ្ញាធរទាំង០៥នាក់យកទៅធ្វើចត្តាឡីស័កបន្តវិញហើយ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម