Tuesday, May 13, 2025
Header Banner

សោកស្តាយណាស់…សិស្សស្រុកអង្គរធំ ម្នាក់បង្ហោះកង់ធ្វេសប្រហែស ធ្លាក់ចុះមកវិញបាក់.កស្លាប់យ៉ាងអណោចអធ័ម

សៀមរាប៖ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ សិស្សសាលាអនុវិទ្យាល័យអង្គរធំ ម្នាក់បានចេញពីរៀន ជិះកង់បង្ហោះខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យធ្លាក់មកវិញបាក់.ក ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអណោចអធ័ម។

  ហេតុការណ៍បានកើតឡើងនៅ ថ្ងៃទី១៦ ខែកុម្ភ: មករា ឆ្នាំ២០២១ វេលាម៉ោង១១.៣០នាទី បង្កឡើងដោយខ្លួនឯង នៅចំណុចមុខសាលាអនុវិទ្យាល័យអង្គរធំ ស្ថិតនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។            លោកវរសេនីយ៍ឯក ឆាយ ហាក់ឡុង អធិការនគរបាលស្រុកអង្គរធំ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះគើយ ឧត្តម ភេទប្រុសអាយុ១៥ឆ្នាំ សិស្ស​ ថ្នាក់​ទី​៧​ រៀននៅអនុវិទ្យាល័យ អង្គរធំ រស់នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។លោកបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះមូលហេតុ បណ្តាលមកពីយុវសិស្សខាងលើជិះកង់បង្ហោះ​​ ធ្លាក់បាក់ ក​ស្លាប់ តែម្ដង នេះបើតាមការសន្និដ្ឋាន និងកោសល្យវិច័យរបស់លោកគ្រូពេទ្យផងដែរ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម