Friday, November 1, 2024
Header Banner

UPDATE:នោះកាន់តែធ្ងន់ហើយ…តុលាការខេត្តបាត់ដំបងបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នលោក គឹម ពន្លក អតីតអធិការស្រុកកំរៀង

៊ ភ្នំពេញ៖បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ តុលាការខេត្តបាត់ដំបងបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នលើ លោក គឹម ពន្លក អតីតអធិការស្រុកកំរៀង ខេត្តបាត់ដំបង ពីបទការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ដាក់ពន្ធនាគារជាបណ្តោះអាសន្នសិន។

លោកឃី ឆៃ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង បានសម្រេច៖ ទី១៖ បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ គឹម ពន្លក ភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ ទៅពន្ធនាគារខេត្តបាត់ដំបង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី។ ទី២៖ បង្គាប់ឲ្យប្រធានពន្ធនាគារ ខេត្តបាត់ដំបង ទទួល និងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ ទី៣៖ បង្គាប់ឲ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះត្រូវសហការអនុវត្តឲ្យបានល្អនៅក្នុងករណីចាំបាច់។សូមរម្លឹកកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ។ ការចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញ ធ្វើឡើងបន្ទាប់ពីមានបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះ បានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូលទឹកដីកម្ពុជា។ឥឡូវនេះចូលដល់រឿងដែលគួរឲ្យធ្ងន់ធ្ងរថែមទៀតហើយចំពោះអតីតអធិការស្រុកកំរៀងរូបនេះត្រូវប្រឈមចំពោះមុខច្បាប់៕ដោយ:វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម