Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ចេះតែមានហ្មង នៅក្មេងសោះ….ផឹកស៊ីស្រវឹងកាប់មិត្តភ័ក្តរួចគេចខ្លួនត្រូវនគរបាលក្រុងសៀមរាប តាមចាប់ខ្លួន

សៀមរាប៖លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៧នេះថាកម្លាំងនគរបាលមូលដ្ឋាននសក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ នូ ស៊ីហាក់ ហៅ វឹង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ នៅផ្ទះ បច្ចប្បន្ននៅភូមិបន្ទាយចាស់  សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធ បទហិង្សាមានស្ថានទម្ងន់ទោស(កាប់នឹងកាំបិតផ្គាក់) កាលពីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី ស្ថិតនៅមុខបន្ទប់ជួល ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។លោកបន្តថា សង្ស័យខាងលើ បានធ្វើសកម្មភាពយកកាំបិតផ្គាក់ដងឈើប្រវែង៧តឹក៣ហ៊ុន កាប់ទៅលើជនរងគ្រោះលើថ្ងាសផ្នែកខាងឆ្វេង បណ្ដាលឲ្យរមានបួសជាទម្ងន់ (ដេរចំនួន១៥ថ្នេរ)។ ក្រោយពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។លោកបន្ថែមថា លុះថ្ងៃទី១៦ ខែឆ្នាំដដែល វេលាម៉ោង១១និង៥០នាទី កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះពិតប្រាកដមែន (ទំនាស់រឿងផឹកស៊ី)។ជនរងគ្រោះឈ្មោះ វណ្ណ រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ផាសអាប់ បច្ចុប្បន្នជួលបន្ទប់ស្នាក់នៅកន្លែងកើតហេតុ ។

    បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប កំពុងរៀបចំសំណុំរឿងដើម្បីចាត់ការបន្តតាមផ្លុវច្បាប់៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម