Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចរថយន្តនៅកន្លែងលក់គ្រឿងបន្លាស់

សៀមរាប៖ថ្ងៃក្រោយកុំប្រហែសទៀត….ខណៈម្ចាស់រថយន្តកំពុងចូលទិញគ្រឿងបន្លាស់ ជនសង្ស័យម្នាក់ បានលួចចូលទៅបើករថយន្តបម្រុងគេចខ្លួន សំណាងល្អម្ចាស់រថយន្តនិងពលរដ្ឋដេញតាមទាន់ប្រគល់ឲ្យសមត្ថកិច្ច។

  អធិការនគរបាលក្រុងសៀមរាប គឺលោកវរសេនីយ៍ទោ ដា​ចំរើន បានឲ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ  ភូ  វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ ជាងជួសជុលរថយន្ត មានស្រុកកំណើតនៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ភូមិធ្លកអណ្ដូង សង្កាត់ ស្លក្រាម ក្រុង-ខេត្តសៀមរាប ពា់ព័ន្ធករណី អំពើលួច (រថយន្ត) និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។លោកបន្តថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១៤និង០០នាទី នៅក្នុងចំណុច ទល់មុខ កន្លែងលក់គ្រឿងបន្លាសថយន្ត យីហោ ខ្លាសរ ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ជនរងគ្រោះឈ្មោះ ឆាយ រតនៈ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិពេជ្ជោរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប មុខរបរលក់គ្រឿងអគ្គិសនី បានបើករថយន្តមួយគ្រឿងម៉ាក toyota តាកូម៉ា ស៊េរីឆ្នាំ 2005 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2C-1975 លេខតួ 5TELU42N35Z098742. លេខម៉ាស៊ីន 1GR0695935 បានមកទិញគ្រឿងបន្លាស់រថយន្ត នៅចំណុចហាងលក់គ្រឿងបន្លាស់រថយន្តខាងលើ ពេលនោះជនរងគ្រោះ បានចុះពីរថយន្ត ដោយមិនបានដកកូនសោរ ចេញពីរថយន្ត ហើយបានដើរចូលទៅទិញគ្រឿងបន្លាស់រថយន្ត។លោកបន្ថែមថា ភ្លាមនោះស្រាប់តែជនសង្ស័យឈ្មោះ ភូ  វុទ្ធី  បានធ្វើសកម្មភាព ចូលទៅក្នុងរថយន្ត រួចហើយបញ្ឆេះរថយន្ត បើកចេញតែម្ដង តាមបណ្ដោយផ្លូវជាតិលេខ៦សំដៅទៅទិសខាងកើត ពេលនោះជនរងគ្រោះ បានដឹងភ្លាមក៏បាន ហៅម៉ូតូឌុបដែលនៅក្បែរនោះជិះដេញតាមពីក្រោយជនសង្ស័យ បានចម្ងាយប្រហែល៣០០ម៉ែត្រ ដល់ចំណុច ផ្លូវចូល ទៅវត្តត្រាំនាគ ស្ថិតនៅភូមិធ្លក់អណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៏បានឃាត់រថយន្តដែលជនសង្ស័យកំពុងបើកបរ បានភ្លាមៗនឹង រាយការណ៍មកសមត្ថកិច្ច ចុះធ្វើអន្តរាគមន៍ និងនាំខ្លួនជនសង្ស័យរូបនេះមកធ្វើការសួរនាំ។ ក្រោយពីការសួរនាំ ជនសង្ស័យរូបនេះមិនអាចឆ្លើយបំភ្លឺជូនសមត្ថកិច្ចបាននោះទេ ដោយសារជនសង្ស័យមានសភាពដូចជាមនុស្សបែកថ្នាំ ហើយសមត្ថកិច្ចបានធ្វើ តេស្តរកសាធាតុញៀន នៅក្នុងទឹកនោម ជាលទ្ធផល ឃើញថា(វិជ្ជមាន)។បច្ចុប្បន្នករណីនេះកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការក្រុងសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម