Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អធិការនគរបាលក្រុងសៀមរាប៖រយៈពេល៣ខែនេះការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាប មានភាពល្អប្រសើរនិងមានតម្លាភាព

សៀមរាប៖បើយោងតាមរបាយការណ៍របស់អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ដោយអនុវត្តន៍តាមគោលនយោបាលរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្តសៀមរាបនិងគណៈស្នងការខេត្ត ក្នុងរយៈពេល៣ខែគឺចាប់ពីដើមខែធ្នូដល់បច្ចុប្បន្ននេះ​ កម្លាំងនគរបាលចំណុះឲ្យអធិការក្រុងសៀមរាប បានប្រឹងប្រែងសហការថែរក្សាសន្តិសុខសង្គមឲ្យមានរបៀបរៀបរយ និងបានបង្ក្រាបបទល្មើសមួយចំនួនផងដែរ។     

ថ្លែងក្នុងកិច្ចសម្ភាសន៍ខ្លីមួយ នាពេលថ្មីៗនេះ ជាមួយអ្នកកាសែត លោកវរសេនីយ៍ទោ ដា ចំរើន អធិការនករបាលក្រុងសៀមរាប បានមានប្រសាសន៍ថា  ពីមុនលោកជាអធិការរងក្រុងសៀមរាប តែនៅពេលដែលថ្នាក់ដឹកនាំ តម្លើងលោកឡើងជាអធិការនគរបាលក្រុងសៀមរាប បានរយៈពេល៣ខែមកនេះ លោកបានបន្តការដឹកនាំនិងប្រឹងប្រែងបន្ថែមទៀតលើការងារស្នូលគឺការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងក្រុង ឲ្យមានភាពកក់ក្តៅថែមទៀត។លោកបន្តថា នៅក្នុងក្រុងសៀមរាប មានប៉ុស្តិ៍នគរបាលចំនួន១២ ហើយកម្លាំងប៉ុស្តិ៍និមួយៗតែងតែមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាការពារ ក្នុងការយាមកាម និងល្បាតជាប្រចាំ ដើម្បីបង្ការបង្ក្រាបបទល្មើសករណីផ្សេងៗ។លោកបញ្ជាក់ថា ទាំងនេះគឺជា កតព្វកិច្ចរបស់កងកម្លាំងដែលត្រូវធ្វើចាប្រចាំ។លោកបញ្ជាក់ទៀតថា អ្វីដែលសំខាន់នោះគឺកម្លាំងនគរបាលចំណុះឲ្យក្រុងសៀមរាប តែងតែសហការផ្ទៃក្នុងជាមួយគ្នាបានល្អ និងឈានទៅបង្ក្រាបបទល្មើសផ្សេងៗជាច្រើនករណីក្នុងអំឡុង៣ខែដែលលោកមកកាន់តំណែងជាអធិការនគរបាលក្រុងសៀមរាប នេះ។លោកបន្ថែមថា ទោះបីជាយ៉ាងនេះក្តីលោកក៏នៅតែបន្តពង្រឹងកងកម្លាំងលើការងារសន្តិសុខ​សណ្តាប់ធ្នាប់បន្ថែមទៀត ទៅតាមការណែនាំរបស់ថ្នាក់លើ ជាពិសេសឯកឧត្តម អភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ​ស្នងការ។

 ​ទន្ទឹមគ្នានោះដែរលោកក៏បាន ស្នើឲ្យបងប្អូនពលរដ្ឋមេត្តាជួយសហការរាយការណ៍មកសមត្ថកិច្ច នូវរាល់ហេតុការណ៍ផ្សេងៗ ដើម្បីឲ្យសមត្ថកិច្ចងាយស្រួលបំពេញការងារ។ម៉្យាងទៀត​ ចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក(FB)គួរផ្សព្វផ្សាយព័ត៌មានណាដែលពិតត្រឹមត្រូវមានសុជីធម៌ មិនបំភ្លៃការពិត ដើម្បីកុំឲ្យក្លាយខ្លួនជាជនបំពុលសង្គម៕ដោយ៖សៀមរាប ថែមស៍

  សូមទំនាក់ទំនងអធិការក្រុងសៀមរាប៖០៩៧​ ៧៨៨០១២៣

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម