Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលខេត្តសៀមរាប សហការគ្នាចាប់ក្រុមចោរដែលជំនាញលួចទ្រព្យសម្បត្តិពលរដ្ឋនៅខ្នងភ្នំគូលែន

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយ កម្លាំងនគរបាលនៃស្រុកស្វាយលើ ចុះស្រាវជ្រាវករណីលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋនៅលើខ្នងភ្នំគូលែន ដោយឃាត់ខ្លួនបានក្រុមចោរបានចំនួន៣នាក់។ការឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១ស្ថិតនៅលើខ្នងងភ្នំគូលែន ក្នុងភូមិព្រះអង្គរធំ ឃុំ ខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

   លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយ កម្លាំងអធិការនគរបាលស្រុកស្វាយលើ នឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ ចុះស្រាវជ្រាវស៊ើបអង្កេត ករណី អំពើ លួច (យកកាបូបប្រាក់នឹង គ្រឿងអលង្កា) កើតហេតុនៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២១នៅចំនុចកើតហេតុ តុលក់ផ្លែដូង ភូមិ ព្រះអង្គរធំ ឃុំ ខ្នងភ្នំ ស្រុកស្វាយលើ ខេត្ត សៀមរាប។លោកបន្តថា  ក្រោយពីកម្លាំងនគរបាលជំនាញ បានកំណត់មុខសញ្ញានិងបាននាំឈ្មោះសារឿន មករា ភេទប្រុសអាយុ១១ឆ្នាំ, ឈ្មោះ ឡិក  លាងភេទប្រុស១៧ឆ្នាំ ,ឈ្មោះ ស៊ុយ ចិន្ដា ភេទស្រីអាយុ ១៩ឆ្នាំ មកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ ក្រោយពី ស្រង់ចម្លើយរួច ឈ្មោះ សារឿន មករា បានសារភាពថា រូបខ្លួន ត្រូវបាន ម្ដាយបង្កើតឈ្មោះ ទិត្យ ណាក់បាន បញ្ជារឲ្យទៅលួចកាបូប ដាក់ប្រាក់របស់ តាលក់ផ្លែដូង(ឈ្មោះ លឹម មុត)ហើយរូបខ្លួន ក៏បានធ្វើធ្វើសកម្មភាពលួចយកកាបូបនោះបានសម្រេច ហើយរត់ឡើងទៅផ្លូវ ខាងលើ លាក់ទុកកាបូបនៅគំនរសំបកផ្លែដូង តាមផ្លូវចុះទៅទឹកធ្លាក់ រូបគេក៏គេចខ្លួនបាត់ទៅ ហើយនៅក្នុងសកម្មភាពដែលឈ្មោះ សារឿន មករា បានធ្វើ សកម្មភាព ឈ្មោះ ឡិក លាង និងប្រពន្ធឈ្មោះ ស៊ុយ ចិន្ដា ដែលត្រូវកូន បង្កើតនឹងកូនប្រសារ របស់ឈ្មោះ ទិត្យ ណាក់។ រហូតដល់ព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១វេលាម៉ោង០៦:៣០នាទីព្រឹកពេលស្ងាត់ ទើប ឈ្មោះ សារឿន មករា បានយកកាបូបនឹងសម្ភារៈដែលមានក្នុងនោះ(ខ្សែកចំនួនពីរខ្សែរចិញ្ចៀន មួយវង់ នឹងប្រាក់មួយចំនួន)ដែលខ្លួនលួចបាននោះយកទៅឲ្យម្តាយទុក ហើយពេលកម្លាំងសមត្ថកិច្ចបាននាំឈ្មោះ សារឿន មករា និងម្តាយឈ្មោះ ទិត្យ ណាក់ ទៅឆែកផ្ទះឃើញ ប្រាក់រៀលចំនួន ៨០០០០០រៀល (ប៉ែតសិបម៉ឺន)រៀល ហើយ បានយកខ្សែកចំនួនពីរខ្សែ បន្តោងរូបព្រះមួយអង្គ និងចិញ្ចៀនសញ្ញា ត្រាមួយវង់យកទៅលាក់ទុកនៅចំការ ក្រោយផ្ទះ។លោកបន្ថែមថា ករណីនេះកម្លាំងនគរបាលជំនាញបានដកហូត សម្ភារៈវត្ថុតាងទាំងអស់ខាងលើរួមមាន៖ ១ ខ្សែកធ្វើអំពីលោហៈធាតុ ពណ៌លឿង ចំនួនមួយខ្សែទម្ងន់១០ជី មានប្រវែង ៥៩សម។ ២ ខ្សែកធ្វើអំពើលោហៈធាតុពណ៌លឿងចំនួនមួយខ្សែទម្ងន់១០ជីនឹងបន្តោងរូបព្រះទម្ងន់៧ជី មួយអង្គរ មានប្រវែង ៦៣ សមទាំងបន្តោងរូបព្រះមួយ។៣ ចិញ្ចៀនធ្វើអំពីលោហៈធាតុពណ៌លឿងទម្ងន់៨ជី(ចិញ្ចៀនរូបត្រា)មួយវង់ ។ ៤ ប័ណ្ណសំគាល់ យានយន្ត (កាត់គ្រី)មួយសន្លឹកសោរម៉ូតូ ចំនួនមួយគ្រាប់  ។៥ ប្រាក់រៀលចំនួន ៨០ ០០០០រៀល(ប៉ែតសិបម៉ឺន)រៀល ។ ៦ ស្ទិកខរ៍ (កូនបាស)ចំនួនមួយ ។ ៧កាបូប ស្ពាយចំហៀង ពណ៌ខ្មៅចំនួនមួយ ។

  ចំពោះសម្ភារៈវត្ថុតាង ខាងលើ សមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះ ឈ្មោះ លឹម មុត វិញ។ដោយឡែក ជនសង្ស័យ ឈ្មោះ សារឿន មករាភេទប្រុស អាយុ ១១ឆ្នាំ ដែលជាអនីតិជនអាយុ១១ឆ្នាំ កម្លាំងយើងបានធ្វើកិច្ចសន្យានឹងឲ្យ ឪពុក ធានាត្រឡប់ទៅផ្ទះវិញ ។ចំពោះជនសង្ស័យទាំងបីនាក់ ខាងលើកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖សៀមរាប ថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម