Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ភ្ញៀវនៅខេត្តសៀមរាប ថយចុះមិនមែនមកពីកត្តាផ្ទៃក្នុងទេ តែវាជាវិបត្តិកូវីដ-១៩ ថយចុះមិនមែនមកពីកត្តាផ្ទៃក្នុងទេ

ភ្នំពេញ:មានប្រសាសន៍នៅក្នុងសសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តសៀមរាប” នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាបបានអះអាងថា ការបទបាត់បង់ភ្ញៀវនៅខេត្តសៀមរាប នៅពេលនេះមិនមែនមកពីកត្តាផ្ទៃក្នុងរបស់យើងនោះទេ តែវាជាវិបត្តិសកល ហើយស្ថិតនៅក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩នេះ សូម្បីតែពិភពលោក ក៏បានគាំងទាក់ទងវិស័យទេសចរណ៍នេះដែរ។

លោក ពៅ ពិសិដ្ឋ ដោយសារចរាចរណ៍អន្តរជាតិត្រូវបានគាំង ដូច្នេះមិនមានបរទេសណា គេចូលមកលេងសៀមរាបទេ។ ដូច្នេះផែនការទេសចរណ៍នេះ គឺប៉ះពាល់ទាំងអស់នៅលើពិភពលោក គឺមិនមែនតែនៅកម្ពុជាទេ ហើយក៏មិនមែនតែសម្រាប់ខេត្តសៀមរាបនេះដែរ។

លោក ពៅ ពិសិដ្ឋ ដំណាក់កាលកូវីដ អាជ្ញាធរខេត្តបានត្រៀមលក្ខណៈមួយចំនួន ដើម្បីអនុវត្តនៅក្នុងដំណាក់កាលជំងឺកូវីដនេះ ហើយចំណុចដ៏ធំមួយដែលត្រូវធ្វើ គឺការអនុវត្តនូវវិធានការសុវត្ថិភាពទេសចរណ៍ក្នុងដំណាក់កាលកូវីដ ដែលក្នុងនោះ លោកអភិបាលខេត្តបានបង្កើតគណៈកម្មការមួយ ដើម្បីពិនិត្យមើលគ្រប់ទីតាំងអាជីវកម្មដ្ឋាននៅក្នុងខេត្ត ដែលមកដល់ពេលនេះអនុវត្តបាន៧៤ ភាគរយហើយ ក្នុងការអប់រំ ដែលនាំគាត់ឲ្យមានវិធានការ ការពារជំងឺកូវីដ-១៩នេះ ដូចជាការដាក់អាកុល ការវាស់កំដៅ និងគម្លាតសុវត្ថិភាពជាដើម។

ជាមួយគ្នានោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវផែនការមេ ដើម្បីធ្វើការអភិវឌ្ឍវិស័យទេសចរណ៍ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ សម្រាប់អនុវត្តផ្ទាល់នៅក្នុងខេត្តសៀមរាបតែម្ដង។ លោកថា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់កញ្ចប់ថវិកាពិសេសៗសម្រាប់ធ្វើការអភិវឌ្ឍផ្លូវ៣៨ ខ្សែនៅទីក្រុងសៀមរាប រួមផ្សំជាមួយការដាក់នូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប គឺជាការអភិវឌ្ឍវិស័យទេសចរណ៍មួយនៅក្នុងគោលដៅមួយដែលមានផែនការមេចង្អុលផ្លូវច្បាស់លាស់ល្អ ហើយផែនការមេដៃបានប្រជុំឆ្លងគណៈកម្មការអន្តរក្រសួងរួចហើយ៕ ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម