Sunday, June 2, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សួនផ្កាដ៏ស្រស់ស្អាតរីកបង្អួតភ្នែកទេសចររាប់ម៉ឺននាក់នៅលើរង្វង់មូលស្រុកបន្ទាយស្រី

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា រង្វង់ស្រុកបន្ទាយស្រីគឺជារង្វង់មូលដ៏ធំលំដាប់ទី២នៅប្រទេសកម្ពុជាដែលមានដាំផ្កាកូស្មូធ្វើជាសួនដើម្បីលម្អរ ហើយបច្ចុប្បន្នកំពុងរីកបង្អួតភ្នែកភ្ញៀវទេសចររាប់ម៉ឺននាក់។

   លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាស្រី បានមានប្រសាសន៍ ប្រាប់អ្នកកាសែតថា ការរៀបចំជាសួនផ្កានៅទីនេះ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពរបស់ស្រុកផង និង លើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកផង  ព្រោះថារង្វង់មូលនេះ ក្រោយពីធ្វើរួចមក ត្រូវបានគេទុកចោល មិនបានរៀបចំអភិវឌ្ឍន៍អ្វីនោះទេ ដែលធ្វើឲ្យទីនេះបានក្លាយទៅជាកន្លែងចោលសំរាម និង កន្លែងចងគោទុកឲ្យស៊ីស្មៅ ។លោកបញ្ជាក់បន្ថែមថា ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរស្រុកបានចាប់ផ្ដើមធ្វើការរៀបចំកែលម្អរង្វង់មូលនេះ ឲ្យក្លាយជាសួនផ្ការង់ចាំភ្ញៀវទេសចរ ដោយព្រោះគ្រាប់ផ្កាកូស្មូ ដែលជាប្រភេទផ្កានាំចូលពីក្រៅប្រទេស  វាមានអាយុ២ខែសម្រាប់ការលូតលាស់បញ្ចេញផ្កាពណ៌ចម្រុះ និងអាយុកាលនៃការបញ្ចេញសម្រស់របស់វា មានរយៈពេល១ខែ ដែលនៅខែកុម្ភៈ ឆ្នាំ២០២១ ផ្កាកូស្មូនេះ បានចាប់ផ្ដើមបញ្ចេញផ្កាពណ៌ចម្រុះ ដូច្នេះ ពេលនេះ មានភ្ញៀវទេសចរណ៍បានទៅទស្សនា ដើម្បីផ្ដិតយករូបភាពស្អាតៗនោះប្រមាណជាង១ម៉ឺននាក់ហើយ ។លោកបន្តទៀតថា ជាគោលដៅបន្ត រដ្ឋបាលស្រុកនឹងព្យាយាមស្វែងរកពូជផ្កានៅក្នុងតំបន់យកមកដាំ ទៅតាមរដូវរបស់ប្រភេទផ្កា ដូចជា ផ្កាផ្គរលាន់ជាដើម ដូច្នេះក្នុងឱកាសនេះ សូមសំណូមពរដល់ពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ដែលបានទៅទស្សនានៅទីនោះ ធ្វើយ៉ាងណា ជួយថែរក្សាអនាម័យ បរិស្ថាន ជាពិសេស កុំដើរជាន់ផ្កាដើម្បីថតយករូបភាពស្អាតៗតែម្នាក់ ព្រោះសួនផ្កានេះ គឺជាសួនផ្កាសាធារណៈ ដែលយើងទាំងអស់ជាពលរដ្ឋខ្មែរ ត្រូវតែចូលរួមថែរក្សាទាំងអស់គ្នាផងដែរ ។

   ជាមួយគ្នានោះដែរភ្ញៀវទេសចរជាច្រើនកុះករ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៦៧ តែងតែមិនភ្លេចឈៀងចូលទៅថតលេងកម្សាន្តទុកជាអនុស្សាវរីយ៍ ៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម