Monday, September 16, 2024
Header Banner

អ្នកដែលគេចវេះមិនព្រមធ្វើចត្តាឡីស័ក ត្រូវពិន័យជាប្រាក់ពី១លានទៅ៥លានរៀល និងអ្នកផ្ដើមគំនិត ត្រូវពិន័យជាប្រាក់ពី១០លានទៅ៥០លានរៀល

ភ្នំពេញ៖យោងតាមអនុក្រឹត្យលេខ២៨អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ១២៩អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និង ឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ត្រង់មាត្រា៨ថ្មី បានចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចវេះមិនឲ្យនមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័ក ក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យលេខ១២៩អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី១លានរៀល ទៅ៥លានរៀល និង តម្រូវឲ្យអនុវត្តវិធានសុខាភិបាល ។មាត្រា៨ថ្មីដដែលនេះ បានបញ្ជាក់បន្ថែមថា ជនណាដែលផ្ដើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ឲ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេះពីការអនុវត្តវិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី១០លានរៀល ទៅ៥០លានរៀល ៕ដោយ៖វាយោ

ព័ត៌មានលម្អិតសូមអានអនុក្រឹត្យលេខ២៨អនក្រ.បកខាងក្រោមនេះ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម