Monday, September 16, 2024
Header Banner

អាជ្ញាធរខេត្តចុះរុះរើសំណង់នៅលើមាត់ស្ទឹងសៀមរាបដែលនៅសេសសល់ដើម្បីធ្វើការអភិវឌ្ឍឲ្យរលូន

សៀមរាប:យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាបដែលនៅសេសសល់ ដូចមានសេចក្តីលម្អិតក្នុងសេចក្តីប្រកាសព័ត៌មាន។

ដោយឡែក ចំពោះការដោះស្រាយផលប៉ះពាល់លើដីចំណីស្ទឹងសៀមរាប កាលពីគម្រោងស្តារ ស្ទឹងសៀមរាប ជំហាន ១ ឆ្នាំ២០១១ ចាប់ពីស្ពាននាគ រហូតដល់ស្ពានក្រវាត់ក្រុង មាន ប្រវែង ៤៦០០ ម៉ែត្រ ក៏មាននៅសល់ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលបដិសេធ មិនព្រមទទួលយកការដោះស្រាយគោលនយោបាយ ឆ្នាំ២០១១ ក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋ៦៦៩ គ្រួសារ បានស្ម័គ្រចិត្តទទួលយកគោលនយោបាយ។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងដឹកនាំកម្លាំងចម្រុះ បន្តចុះរុះរើចំណុចនៅសេសសល់នេះនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ផងដែរ។នៅក្នុងដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក៏បានឃាត់ខ្លួនមេខ្លោងចំនួនពីរនាក់យកទៅសួរនាំនៅស្នងការ។នៅក្នុងហេតុការណ៍នោះដែរកម្លាំងសមត្ថកិច្ចក៏បានដកហូតឈើគ្មានច្បាប់មួយចំនួននៅក្នុងសំណង់អាណាធិបតេយ្យយកទៅរក្សាទុករង់ចាំម្ចាស់មកដោះស្រាយតាមផ្លូវច្បាប់។ទោះជាយ៉ាងណាជំហររបស់អាជ្ញាធរចនៅតែបន្តលើរុះរើសំណង់អាណាធិបតេយ្យនៅមាត់ស្ទឹងឲ្យបានជោគជ័យដើម្បីធ្វើការអភិវឌ្ឍន៍ដោយរលូនទៅតាមផែនការ៕ដោយ:វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម