Monday, September 16, 2024
Header Banner

ទាល់តែមានគេចាក់ចង្កេះ…មេព្រៃខេត្តសៀមរាប បង្ក្រាបទីតាំងឈើស្តុបធ្នង់ដ៏ធំមួយកន្លែងនៅស្រុកអង្គរជុំ

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ ចុះបង្ក្រាបករណីស្តុបឈើធ្នង់អារ(ប្រណិត)ល្មើសច្បាប់មួយកន្លែងនឹងរឹបអូសឈើបានមួយចំនួន។ប៉ុន្តែក្នុងករណីនេះត្រូវក្រុមឈ្មួញរំដោះឈើចេញអស់មួយចំនួន ដោយសារសមត្ថកិច្ចមកយឺតពេក។

  ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅ១៤និង២០នាទីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១ស្ថិតនៅដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

   សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២១ បានអ្នកសារព័ត៌មានមួយក្រុមបានប្រទះឃើញទីតាំងស្តុបឈើធ្នង់អាររួច ប្រមាណជាជិត៥ម៉ែត្រគូបដែលក្រុមឈ្មួញដឹកតាមរថយន្តកាមរី៩៥កែច្នៃ យកស្តុបទុកនៅទីតាំងខាងលើ​រួចគេដឹកយកមកចែកចាយនៅស្រុកក្រឡាញ់និងស្រុកពួក។ប្រភពបន្តថា ក្រុមឈ្មួញជាច្រើននាក់បានសម្រុកដឹកឈើប្រណិត ចេញតាមផ្លូវថ្មីពីស្រុកអន្លង់វែង ឆ្ពោះមកស្រុកវ៉ារិន រួចដឹកយកមកចែកចាយនៅស្រុកក្រឡាញ់និងស្រុកពួក។ប្រភពបន្ថែមថា បន្ទាប់ពីបានប្រទះឃើញការដឹកជញ្ជូនឈើ ក្រុមអ្នកកាសែតក៏បានរាយការណ៍ទៅកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប កាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២១ក៏ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនគេចអស់មួយចំនួនធំ ទើបនៅរសៀលថ្ងៃទី២០ខែឆ្នាំដដែល ក៏ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើពួកនិងសង្កាត់រដ្ឋបាលព្រៃឈើអង្គរជុំ ដឹកនាំដោយលោក ស៊ុំ ធន់សុវទ្ធរិទ្ធ នាយផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ បានចុះបង្រ្កាបទីតាំង សន្និធិ ឈើអារ ប្រណិត ធ្នង់ មួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាតិស្ថិតនៅដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ នោះតែម្តង។បើតាមសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថាឈើធ្នង់ដែលបង្ក្រាបបាននោះមានចំនួន១១២ដុំ ស្មើ០,៧២០ម៉ែត្រគូប ហើយត្រូវបានដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃក្រឡាញ់​ដែលមានទីតាំងនៅស្រុកពួក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។

  គេសង្គេតឃើញថា សកម្មភាពដឹកជញ្ជូនឈើនៅក្នុងខេត្តសៀមរាប​ កំពុងមានភាពផុសផុលឡើងវិញគួរឲ្យព្រួយបារម្ម។ការវិនាហិនហោចព្រៃឈើទាំងនេះវាអាចប្រឈមឲ្យមានបាតុភូតធម្មជាតិដោយយថាហេតុ។ដូច្នេះគេសង្ឃឹមថា ថ្នាក់ដឹកនាំខេត្តក៏ដូចជាថ្នាក់ដឹកនាំក្រសួងសាម៉ី អាចនឹងមានវិធានការនាមួយដើម្បីឲ្យព្រៃឈើនៅគង់វង់ជាម្លប់នៃសត្វព្រៃនិងមនុស្សបានយូរអង្វែង៕ដោយ៖វេយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម