Friday, November 1, 2024
Header Banner

លោកលឹម​ សម្បត្តិ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «របាយ ការណ៍ ស្តីពីសភាពការណ៏ទូទៅ និងការងារ គណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១» នៅស្នាក់ការគណបក្សឃុំមានជ័យ

សៀមរាប៖លោក វរសេនិយ៍ឯក លឹម ​សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ក្នុងនាមអនុប្រធានក្រុមការងារបក្សស្រុក ចុះមូលដ្ឋានឃុំមានជ័យ និងជាតំណាង អោយលោក សូរ ប្លាតុង ប្រធានគណៈ កម្មាធិការគណបក្សស្រុកប្រាសាទបាគង ខ្ញុំបាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «របាយ ការណ៍ ស្តីពីសភាពការណ៏ទូទៅ និងការងារ គណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១» នៅស្នាក់ការគណបក្សឃុំមានជ័យ នាថ្ងៃអាទិត្យទី២១ខែកុម្ភៈឆ្នាំ ២០២១នេះដោយមានសមាជិកក្រុមការងារ ស្រុក សមាជិក សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សឃុំ សមាជិកបក្សឃុំ សាខាបក្សភូមិ យុវជននឹងរួមទាំងក្រុមការងារស្រ្តីចូលរួមសរុបចំនួន៦៤នាក់ស្រី៣៥នាក់។

កិច្ចប្រជុំផ្សព្វផ្សាយ «របាយការណ៍ ស្តីពីសភាពការ៍ទូទៅ និងការងារ គណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ » នេះ គឺធ្វើឡើងដើម្បីធ្វើការផ្សព្វផ្សាយ រៀនសូត្រ ឱ្យបានទូលំទូលាយដល់សមាជិកសាមាជិកា បានជ្រួតជ្រាបច្បាស់លាស់ ដើម្បីបន្តរៀបចំ ផែនការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាព ធានារក្សាឱ្យបាននូវភាពរឹងមាំរបស់គណបក្សជានិរន្តន៍តរៀងទៅ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម