Wednesday, May 14, 2025
Header Banner

ចូលរួមសោកស្តាយផង…ផ្ទះពលរដ្ឋចំនួន២ខ្នងជិតផ្សារចាឈូក ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុងនៅ ស្រុកអង្គរជុំ

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារ(២ខ្នង) នៅផ្សារចាឈូក ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ព្រមទាំងខូចខាតទ្រព្យសម្បត្តិ សរុបប្រមាណជាង២០ម៉ឺនដុល្លារ។ករណីអគ្គិភ័យនេះកើតឡើងនៅវេលាម៉ោង១៤ និង ១០នាទី រសៀលថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ។

     សមត្ថកិច្ចស្រុកអង្គរជុំ បានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យនេះបានឆាបឆេះផ្ទះពលរដ្ឋចំនួន២គ្រួសារនិង២ខ្នងផ្ទះ។ ម្ចាស់ផ្ទះ ទី១/-ឈ្មោះ ឈិន ណឺ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ដែលមាន ផ្ទះធ្វើអំពី ឈើលើ ថ្មក្រោម ប្រក់ក្បឿង ទំហំ ៨ម៉ែត្រx១២ម៉ែត្រ ឆេះទាំងស្រុង រួមទាំងទ្រព្យសម្បត្តិជាច្រើនរួមមាន៖ គ្រែធំៗ ចំនួន ៦ (ប្រភេទឈើធ្នង់) =១៦០០០$ -សាឡុង ១ឈុត (ឈើធ្នង់) =១៥០០$ -ប្រាក់ខ្មែរ សរុប ៣០លានរៀល -ប្រាក់ដុល្លារ ១៨០០០ដុល្លារ -រថយន្ត ២គ្រ. (កាមរី៩១ – អ៊ីស៊ូស៊ុយ ) ឆេះអស់40%-ម៉ាស៊ីនត្រជាក់ ទូរទឹកកក សម្លៀកបំពាក់។ ផ្ទះទី២/ ឈ្មោះ ទុំ មករា ភេទប្រុស អាយុ៣១ ឆ្នាំ ទីលំនៅកន្លែងកើតហេតុខាងលើ ដែលមាន ឈើលើ ថ្មក្រោម (ផ្ទះលក់ទូរស័ព្ទដៃ) ប្រក់ក្បឿង ទំហំ ១៥ម៉ែត្រ x ៩ម៉ែត្រ ឆេះទាំងស្រុង និងអស់ទ្រព្យសម្បត្តិរួមមាន ៖-គ្រែអស់ ៣ (ប្រភេទឈើធ្នង់) -ម៉ាស៊ីនត្រជាក់ ទូរទឹកកក -សម្លៀកបំពាក់-មាស ប្រាក់ (ពុំមានបាត់បង់ទេ) -គ្រឿងឥវ៉ាន់លក់ដូរ ដូចជាទូរស័ព្ទ បានយកទាន់ពេលវេលា ពុំបានបាត់បង់ទេ។សមត្ថកិច្ចបានបញ្ជាក់ថា បើតាមការសន្និដ្ឋាន ករណីឆេះផ្ទះ អស់២ខ្នង នេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។បន្ទាប់ពីមានករណីឆេះផ្ទះពលរដ្ឋអស់២ខ្នង កម្លាំងសមត្ថកិច្ចនគរបាល ចម្រុះ ដឹកនាំដោយលោក លុក ផុស អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពស្រុក  និង លោកវរសេនីយ៍ទោ យួន ចោម អធិការស្តីទី ដោយប្រើប្រាស់ឡានទឹក អស់ ៣គ្រឿង អស់ទឹកសរុប ៧ឡាន រួមមាន: -ឡានទឹកអធិការដ្ឋានស្រុកអង្គរជុំ ១ គ្រឿង (ប្រើប្រាស់អស់ទឹក៤ឡាន)ឡានទឹកអធិការដ្ឋានស្រុកពួក ១គ្រឿង (ប្រើប្រាស់អស់ទឹក ២ឡាន) -ឡានទឹកអធិការដ្ឋានស្រុកក្រឡាញ់ ១គ្រឿង (ប្រើប្រាស់អស់ទឹក ១ឡាន) ទើបយើងបានគ្រប់គ្រងស្ថានការណ៍ និងពន្លត់រលត់ទៅវិញនៅវេលាម៉ោង ១៥និង៤៥នាទីរសៀលថ្ងៃដដែល។    ក្នុងនោះដែរអាជ្ញាធរស្រុកអង្គរជុំ ស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ភ្លើងទៀន ធូប បារ៉ែតភ្លើង ចង្ក្រានបាយ ហ្គាស មុននឹងចាកចេញពីផ្ទះ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម