កំពង់ចាម៖សេចក្តីរាយការណ៍ បានឲ្យដឹងថា ស្ត្រីខ្មែរឥស្លាម ឈ្មោះ ម៉ាត់ ចាវ៉ារីយ៉ះ អាយុ៣០ឆ្នាំ រស់នៅភូមិទួលពោធិ៍ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាម្តាយរបស់ទារកម្នាក់ កើតមកមិនមានលក្ខណៈពេញលេញ គ្មានច្រមុះ ដង្ហើយស្វែងរកសប្បុរសជនជួយ ខណៈកូនកើតមកមិនទាន់បាន ១ថ្ងៃផង ក៏ស្លាប់បាត់ជីវិតទៅវិញ ហើយគ្រួសារមានភាពទីទ័លក្រ ខ្សត់ទៀត។ សមាជិកគ្រួសារទារកកម្សត់រូបនេះ បានឲ្យដឹងថា ទារកកម្សត់រូបនេះ កើតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមិនទាន់បានដាក់ឈ្មោះផង ក៏បានស្លាប់បង់ជីវិតទៅវិញ ។ គ្រួសារនៃសព គឺមានភាពខ្វះខាត ទីទ័លក្រ ខណៈលោក ម៉ាអែល សឡេះ ជាឪពុកនៃសព ភ្នែកក៏ស្រពិលខ្លាំង ជួបបញ្ហាខ្លាំងចំពោះប្រកបរបរចិញ្ចឹមគ្រួសារ។ ជាមួយគ្នានេះ លោកសូមអំពាវនាវដល់អង្គការ សមាគម នានា ពិសេសសប្បុរសជនទាំងអស់ សូមជួយដល់ក្រុមគ្រួសារនៃសព កុមារកម្សត់រូបនេះផង៕ដោយ:វាយោ