Wednesday, May 14, 2025
Header Banner

សាហាវណាស់…ជនមិនស្គាល់មុខមួយក្រុមជិះម៉ូតូ ប្រដាប់ដោយដាវ ចូលទៅកាប់យុវជនមួយក្រុមដល់ក្នុងផ្ទះខណ:កំពុងផឹកស៊ី បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួស២នាក់

ភ្នំពេញ:សមត្ថកិច្ចបានឲ្យដឹងថា ជនមិនស្គាល់មុខមួយក្រុមជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដាវ៦ដើម ចូលទៅកាប់ហេីយអាករលេីយុវជនមួយក្រុមដល់ក្នុងផ្ទះខណ:កំពុងផឹកស៊ី បណ្តាលអោយស្លាប់ម្នាក់ និងរងរបួស២នាក់។ហេតុការណ៍​នេះបង្កឡើងនៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២១តាមបណ្តោយបេតុង​ ស្ថិត​ក្នុង​សង្កាត់ព្រែកលាប​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។សមត្ថកិច្ចប្រាប់ថា ក្រោយបង្កហេតុរួច ជនសង្ស័យនាំគ្នា​ជិះម៉ូតូរត់គេចខ្លួនបាត់អស់តែម្តង។បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ ករណីនេះយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកជនបង្កចាត់ការតាមផ្លូវច្បាប់៕ដោយ:វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម