ភ្នំពេញ:បើតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ក្រសួងទេសចរណ៍ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បានប្រកាសបិទ អាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូ និងបៀរហ្គាឌិន) ដើម្បីបង្ការ នឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ក្រសួងទេសចរណ៍ក៏បានជម្រាបជូនគណៈអភិបាលរាជធានី-ខេត្តត្រូវបន្តជំរុញការបិទ និងត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូ និងបៀរហ្គាឌិន) ទាំងនេះ ឱ្យបានម៉ឺងមាត់ជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព៕ដោយ:វាយោ