Wednesday, May 14, 2025
Header Banner

កម្លាំងនគរបាលស្រុកប្រាសាទបាគង បន្ត​ប្រចាំការ​ និងល្បាតដើម្បី​រក្សាសន្តិសុខទូទៅជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន​

(សៀមរាប) បើតាមផេកផ្លូវការរបស់អធិការនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា កម្លាំងនគរបាលស្រុកប្រាសាទបាគងនិងប្រជាការពារភូមិ បន្ត​ប្រចាំការ​ និងល្បាត​ ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង នាយប់ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១នេះ​ ដើម្បី​រក្សាសន្តិសុខទូទៅជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។ នៅក្នុងផេកដដែលបានបន្តថា ជាមួយគ្នានេះបងប្អូនប្រជាពលរដ្ឋ ក៏អាចរាយការណ៍ផ្តល់ព័ត៌មាន​ មកនគរបាលយើងខ្ញុំ​ ក្នុងករណីមានហេតុការណ៍អគ្គិភ័យ ហិង្សា​ គ្រោះថ្នាក់ចរាចរ ទីតាំងលែងល្បែងស៉ីសង ការជួញដូរចែកចាយគ្រឿងញៀន ឬមានជនសង្ស័យ ប៉ុនប៉ងធ្វើសកម្មភាព​ បង្ករអសន្តិសុខ នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង យើង តាមរយៈលេខទូរសព្ទ័(Hot line) ខាងក្រោមនេះ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នឹងអន្តរាគម៍ សង្គ្រោះអោយបានទាន់ពេលវេលា។ការចូលរួមផ្តល់ព័ត៌មាន របស់បងប្អូនប្រជាពលរដ្ឋ ត្រូវបានរក្សាការសម្ងាត់ និងមានសារៈសំខាន់ ក្នុងការរួមចំណែក ធ្វើអោយស្រុកប្រាសាទបាគង នៃយើង មាន​ សន្តិសុខ សុវត្ថិភាព​ និងសណ្តាប់ធ្នាប់ល្អ ផងដែរ។”រួមសហការណ៍គ្នា​ ដើម្បីភូមិឃុំ​ស្រុកយើង មានសុវត្ថិភាព..!”៕ដោយ:វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម