Wednesday, May 14, 2025
Header Banner

កម្លាំងនគរបាលក្រុងសៀមរាប បន្តប្រចាំការ និងល្បាត ក្នុងមូលដ្ឋានដើម្បី​រក្សាសន្តិសុខទូទៅជូនបងប្អូនប្រជាពលរដ្ឋ

សៀមរាប:កម្លាំងនគរបាលក្រុងសៀមរាប បន្ត​ប្រចាំការ​ និងល្បាត​ ក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប នាយប់ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១នេះ​ ដើម្បី​រក្សាសន្តិសុខទូទៅជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។ទន្ទឹមគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋ ក៏អាចរាយការណ៍ផ្តល់ព័ត៌មាន​ មមកនគរបាល ក្នុងករណីមានហេតុការណ៍អគ្គិភ័យ ហិង្សា​ គ្រោះថ្នាក់ចរាចរ ទីតាំងលែងល្បែងស៉ីសង ការជួញដូរចែកចាយគ្រឿងញៀន ឬមានជនសង្ស័យ ប៉ុនប៉ងធ្វើសកម្មភាព​ បង្ករអសន្តិសុខ នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប យើង តាមរយៈលេខទូរសព្ទ័(Hot line) ខាងក្រោមនេះ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នឹងអន្តរាគម៍ សង្គ្រោះអោយបានទាន់ពេលវេលា។

ការចូលរួមផ្តល់ព័ត៌មាន របស់បងប្អូនប្រជាពលរដ្ឋ ត្រូវបានរក្សាការសម្ងាត់ និងមានសារៈសំខាន់ ក្នុងការរួមចំណែក ធ្វើឲ្យក្រុងសៀមរាប មាន​ សន្តិសុខ សុវត្ថិភាព​ និងសណ្តាប់ធ្នាប់ល្អ ផងដែរ៕ដោយ:វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម