Wednesday, May 14, 2025
Header Banner

បុរសជនជាតិចិនម្នាក់ ទើបនិងចេញពីគុក នៅបន្តលួចទៀតត្រូវបាននគរបាលខេត្តសៀមរាប ចាប់ខ្លួនករណីអំពើលួចម៉ូតូរម៉ករបស់ពលរដ្ឋ

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ ទើបចេញពីគុក ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ចាប់ខ្លួនម្តងទៀតករណីលួចរម៉កនិងម៉ូតូរបស់ពលរដ្ឋយកទៅជិះដើរលេងយ៉ាងសប្បាយ។ហេតុការពណ៍ឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ស្ថិតក្នុងភូមិវត្តបូព៌​សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

  ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប គឺលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានឲ្យដឹងថា កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កូ វៃដុង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ បច្ចប្បន្នស្នាក់នៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខEJ4175987 ពាក់ព័ន្ធ បទអំពើលួច(យករ៉ឺម៉កនិងម៉ូតូ) កាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១វេលាម៉ោង៩និង០០នាទីព្រឹក ស្ថិតនៅមុខផ្ទះ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។លោកបន្ថែមថា កាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១វេលាម៉ោង៩និង០០នាទីព្រឹក ជនរងគ្រោះឈ្មោះ សុខ សំអាត ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរដឹកភ្ញៀវ មានទីលំនៅបច្ចុប្បន្ន ភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប បានជិះម៉ូតូនិងរ៉ឺម៉កដែលមាន ម៉ូតូសម្រាប់ទាក់រ៉ឺម៉ក ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ 2002 ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 1H-1141និងមានកន្ទុយរម៉ក។នៅពេលត្រឡប់មកពីផឹកកាហ្វេហើយយកមកទុកនៅមុខផ្ទះដោយពុំបានដកសោម៉ូតូចេញឡើយ ហើយដើរចូលទៅក្នុងផ្ទះ ប្រហែល២០នាទីក្រោយមកបានចេញមកយកម៉ូតូនិងរឺម៉កដើម្បីទៅយកចៅស្រាប់តែបាត់រកពុំឃើញ បន្ទាប់មកខ្លួនបានមកប្ដឹងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិនគរបាលស្លក្រាម ។ លុះមកដល់ថ្ងៃទី២៣ ខែឆ្នាំដដែល វេលាម៉ោង១០ និង០០នាទីព្រឹក អ្នកនៅជិតខាងក្បែរផ្ទះបានរត់មកប្រាប់ថាពូៗរ៉ឺម៉កម៉ូតូត្រូវបានប្តីគាត់រកឃើញហើយនៅក្រោយសាលារៀនវត្តបូព៌ ពេលនោះជនរងគ្រោះបានជិះម៉ូតូទៅដល់ក្រោយសាលារៀនវត្តបូព៌ ឃើញមានមនុស្ស ពីរបីនាក់ ជួយឃាត់ជនសង្ស័យខាងលើដែលកំពុងតែបើកបរ ម៉ូតូរឺម៉ករបស់ជនរងគ្រោះយកមកប្រគល់ជូនសមត្ថកិច្ចតែម្តង។លោកបន្ថែមថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេមិនបានធ្វើសកម្មភាពលួចយកម៉ូតូនិងរ៉ឺម៉កខាងលើនោះទេ គឺមានមនុស្សប្រុសម្នាក់អាយុប្រហែល៤៤ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប ជាមួយគ្នាជនជាតិខ្មែរ មិនស្គាល់ឈ្មោះ និងមិនស្គាល់ទីលំនៅ ជាអ្នកយកមកឲ្យគេខ្ចីជិះ។បញ្ជាក់ជនសង្ស័យធ្លាប់ជាប់ពន្ធធនាគារពីបទអំពើលួច(យកម៉ូតូនិងរឺម៉ក)នៅចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប កាលពីថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០១៩ហើយត្រូវបានដោះលេងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។

   បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី។រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញហើយ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម